(ភ្នំពេញ)៖ ឧត្ដមសេនីយ៍ទោ សុខ នីត្យា ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រសួងមហាផ្ទៃ បានលើកឡើងថា បទល្មើសបច្ចេកវិទ្យា បានឱ្យដឹងថា បទល្មើសបច្ចេកវិទ្យានៅកម្ពុជា នៅមានកម្រិតទាបនៅឡើយបើធៀបជាមួយប្រទេសដទៃទៀត ខណៈការខាតបង់របស់កម្ពុជាក្នុងមួយឆ្នាំ ស្នើនឹងការខាតបង់របស់ប្រទេសដទៃត្រឹមមួយថ្ងៃប៉ុណ្ណោះ។

ឧត្ដមសេនីយ៍ទោ សុខ នីត្យា លើកឡើងបែបនេះ ធ្វើឡើងនៅក្នុងកម្មវិធី FRESH BUSINESS ជជែកពីសន្តិសុខសាយប័រ លើប្រធានបទ៖ «យន្តការដោះសា្រយបណ្តឹង លើការគំរាមកំហែងតាមប្រព័ន្ធអ៉ីនធើណិត»

លោកបន្តថា ការដែលបទល្មើសតាមអ៊ីនធឺណេតកើតឡើងដដែល និងពិបាកក្នុងការទប់ស្កាត់ ដោយសារការប្រើប្រាស់អ៊ីនធឺណេតងាយស្រួល ក្នុងការលាក់អត្ថសញ្ញាណ ដូច្នេះហើយទើបជនឆបោកងាយ ក្នុងការប្រព្រឹត្តអំពើឆបោកតាមអ៊ីនធឺណេត៕

សូមស្តាប់ការលើកឡើងបន្ថែមរបស់ លោកឧត្ដមសេនីយ៍ទោ សុខ នីត្យា៖