(ភ្នំពេញ)៖ ឧត្ដមសេនីយ៍ទោ សុខ នីត្យា ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រសួងមហាផ្ទៃ ​បានណែនាំដល់ពលរដ្ឋដែលប្រើប្រាស់ អ៊ែប(App) ផ្សេងៗ ដូចជា ហេ្វសប៊ុក តេលេក្រាម ​តិកតុក ឬ អ៊ែបធនាគារ ជាដើមនៅលើទូរសព្ទដៃ គួរតែភ្ជាប់មុខងារ Two-Factor Authentication ដែលអាចជួយការពារគណនីរបស់អ្នក បន្ថែមពីលើពាក្យសម្ងាត់​ ដើម្បីការពារខ្លួនពីហានិភ័យនៃលួច​តាមអ៊ីនធឺណេត។ ​

ឧត្ដមសេនីយ៍ទោ សុខ នីត្យា លើកឡើងបែបនេះ ធ្វើឡើងនៅក្នុងកម្មវិធី FRESH BUSINESS ជជែកពីសន្តិសុខសាយប័រ លើប្រធានបទ៖ «យន្តការដោះសា្រយបណ្តឹង លើការគំរាមកំហែងតាមប្រព័ន្ធអ៉ីនធើណិត»​។

លោកបានពន្យល់ថា នៅពេលភ្ជាប់មុខងារនេះហើយ នឹងមិនអាចមានអ្នកណាម្នាក់អាចលួចយកគណនីរបស់អ្នកប្រើប្រាស់បាននោះទេ លើកលែងតែគេលួចទូរសព្ទ ។

ជាមួយគ្នានេះ លោកសង្កេតឃើញថា បច្ចុប្បន្ននេះ មានការកើនឡើងច្រើននូវការលួចគណនី តាមរយៈការផ្ញើ​លីង (Link)ឱ្យចុចចូល សូមប្រយ័ត្នប្រយែងក្នុងការចុចចូល និងសូមមានការប្រុងប្រយ័ត្ន ចំពោះការទិញលក់គណនីធនាគារឬឱ្យអ្នកណាម្នាក់ខ្ចីប្រើគណនីធនាគារ ​ ដែលអាចនឹងជាប់ទោសទណ្ឌផងដែរ៕

សូមស្តាប់ការលើកឡើងបន្ថែមរបស់ ឧត្ដមសេនីយ៍ទោ សុខ នីត្យា៖