(ភ្នំពេញ)៖ គិតត្រឹមឆ្នាំ២០២៤ ជំនួយអភិវឌ្ឍន៍ផ្លូវការនៅកម្ពុជា មានតម្លៃប្រមាណ ១១ពាន់លានដុល្លារអាមេរិក ដែលភាគច្រើនកម្ពុជា បានយកអភិវឌ្ឍន៍វិស័យហេដ្ឋារចនាសម្ព័ន្ធ។

ជាក់ស្ដែងរយៈពេល ២៥ឆ្នាំកន្លងទៅ កម្ពុជាបានសាងសង់ផ្លូវក្រាលកៅស៊ូបានជាង ១១០០០ គីឡូម៉ែត និងសាងសង់ស្ពានទាំងតូចទាំងធំចំនួន ជាង ២៥០០កន្លែងនៅទូទាំងប្រទេស។

ភាពរីកចម្រើននៃវិស័យហេដ្ឋារចនាសម្ព័ន្ធកម្ពុជានេះ នៅមិនទាន់អាចប្រកួតប្រជែង បានរវាងប្រទេសសមាជិកអាស៊ានមួយចំនួន។ ផែនការរបស់ រាជរដ្ឋាភិបាលកម្ពុជា គ្រោងប្រើប្រាស់ជំនួយអភិវឌ្ឍន៍ផ្លូវការប្រមាណ ១៦ពាន់លានដុល្លារនៅឆ្នាំ២០២៨ ដើម្បីពង្រឹងមូលដ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ច តាមរយៈការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធកម្ពុជា៕

លោក អាន ស៊ីថាវ អ្នកស្រាវជ្រាវព័ត៌មានសេដ្ឋកិច្ចពន្យល់រឿងនេះដូចតទៅ៖