(ភ្នំពេញ)៖ លោកបណ្ឌិត ឌី សុផាន់ ប្រធានក្រុមហ៊ុន SPC រចនាដែកស្មិត បានអំពាវនាវដល់អតិថិជន មុននឹងសម្រេចបើកអាជីវកម្មដែកស្មិត ត្រូវមើលលើខ្សែច្រវាក់ផលិតកម្មដោយផ្ទាល់ និងសូមកុំជឿជាក់លើការនិយាយពីអ្នកដទៃឲ្យសោះ។
ការលើកឡើងរបស់លោកបណ្ឌិត ឌី សុផាន់ ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS: កិច្ចពិភាក្សាលើប្រធានបទ៖ «បទពិសោធន៍ពិតរបស់ប្រធានក្រុមហ៊ុន SPC រចនាដែកស្មិត ក្នុងការចាប់ផ្តើមអាជីវកម្មដំបូង»។
លោកបណ្ឌិត ឌី សុផាន់ បានថ្លែងឲ្យដឹងថា «ខ្ញុំសូមផ្ដល់យោបល់ដល់អតិថិជន មុននឹងសម្រេចចិត្តធ្វើអាជីវកម្មដែកស្មិត សូមកុំជឿលើការនិយាយរបស់អ្នកណាម្នាក់ ប៉ុន្ដែសូមជឿជាក់លើ និងមើលឲ្យច្បាស់នូវខ្សែច្រវាក់ផលិតកម្មផ្ទាល់ និងត្រូវសួរថា មួយខ្សែច្រវាក់មួយទាំងអស់នេះ ត្រូវប្រើប្រាស់វត្ថុធាតុដើមអ្វីខ្លះ»។
លោកបណ្ឌិតបានបញ្ជាក់ថា ផលិតផលមួយស្ដង់ដារ ត្រូវតែមានគ្រឿងបង្គុំក្នុងនោះ បងប្អូនដែលចង់បើកអាជីវកម្ម ដែកស្មិតអាចមកទទួលផ្ដល់យោបល់ពីក្រុមហ៊ុន SPC ដើម្បីទទួលបានស្ដង់ដារទាំងអស់គ្នា ដើម្បីឲ្យផលិតផលខ្មែរ កូនខ្មែរបានល្អទាំងអស់គ្នា។
លោកបណ្ឌិតញ្ជាក់ថា ក្នុងនោះការបើកអាជីវកម្មជោគជ័យ ឬមិនជោគជ័យ ក្រៅពីការធ្វើដោយផ្ទាល់ ចំណុចសំខាន់មួយទៀតគឺទុន ទុនជាការវិនិយោគមួយដ៏សំខាន់៕