(ភ្នំពេញ)៖ លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម បានលើកឡើងថា កសិករដាំដុះស្រូវដែលព្រមរួមគ្នាជាសហគមន៍កសិកម្មទំនើប ទទួលបានការងារធានាទិញ ពីក្រុមហ៊ុនក្នុងតម្លៃជាក់លាក់មួយ ហើយទទួលបានការផ្តល់ប្រឹក្សាបច្ចេកទេសថែមទៀតផង។
ការលើករបស់លោក ឃឹម ហ្វីណង់ ធ្វើឡើងក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «ស្ថានភាពថ្លៃស្រូវ និងភាពចាំបាច់នៃការជ្រើសរើសពូជស្រូវ យុទ្ធសាស្ត្ររបស់កម្ពុជា» ក្នុងកម្មវិធី FRESH BUSINESS។
លោក ឃឹម ហ្វីណង់ បានថ្លែងថា «ដើម្បីទទួលបានការធានាទិញ ពីក្រុមហ៊ុនក្នុងតម្លៃជាក់លាក់ កសិករត្រូវចេះរួមគ្នាដៃដុះស្រូវ ជាសហគមន៍ទំនើប ព្រោះថាមានតែសហគមន៍កសិកម្មទំនើបទេ ដែលផ្ដល់ភាពច្បាស់លាស់ដល់អ្នកទិញ និងអ្នកទិញគាត់ហ៊ានរហូតផ្ដល់លុយកក់ឲ្យជាមុនផងដែរ»៕
សូមស្តាប់ការពន្យល់លម្អិតរបស់លោក ឃឹម ហ្វីណង់៖