(ភ្នំពេញ)៖ លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម បានលើកឡើងថា វត្តមានសហគមន៍កសិកម្មទំនើប កាន់តែច្រើននឹងលេចរូបរាងឡើងនៅឆ្នាំ២០២៥។

ការលើករបស់លោក ឃឹម ហ្វីណង់ ធ្វើឡើង​ក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «ស្ថានភាពថ្លៃស្រូវ និងភាពចាំបាច់នៃការជ្រើសរើសពូជស្រូវ យុទ្ធសាស្ត្ររបស់កម្ពុជា» ក្នុងកម្មវិធី FRESH BUSINESS។

លោក ឃឹម ហ្វីណង់ បានថ្លែងថា ឆ្នាំនេះយើងបានរៀបចំជាសហគមន៍សាកល្បងមួយនៅខេត្តសៀមរាប ហើយទើបចាប់ផ្ដើមប្រមូលផលហើយ លើផ្ទៃដីប្រមាណ ៧០០ហិចតា ហើយឆ្នាំ២០២៥ យើងចេញទំហឹង ហើយមិនរង់ចាំទៀតទេ។

លោកបានបញ្ជាក់ថា ឆាប់ៗនេះយើងនឹងឃើញវត្តមាន សហគមន៍ទំនើបជាច្រើន ដោយសារយើងផ្ដោតលើអង្ករក្រអូប ដូច្នេះវត្តមាននៃសហគមន៍ទំនើបនឹងលេចច្រើន នៅជុំវិញបឹងទន្លេសាប៕