(ភ្នំពេញ)៖ របាយការណ៍ថ្មីមួយរបស់ធនាគារពិភពលោកប្រចាំកម្ពុជា (World Bank) អំពីវិស័យដឹកជញ្ជូនកម្ពុជា នៅឆ្នាំ២០២៤ បានកត់សម្គាល់ឃើញថា កម្ពុជា មានភាពរីកចម្រើនផ្នែក logistics និងដឹកជញ្ជូន បានរុញឱ្យកម្ពុជាមានកំណើនពាណិជ្ចកម្មប្រមាណ៣៤០% នៅចន្លោះ ឆ្នាំ២០១០ ដល់២០២១ ក្នុងនោះ កំណើននាំចេញប្រចាំឆ្នាំជាង ១០% និងកំណើននៃការនាំចូលមានអត្រា១៧%។
ក្រៅពីនេះទំនិញឆ្លងកាត់កំពង់ផែកម្ពុជាក៏កើនឡើង៤០០% នៅក្នុងរយៈពេលដូចគ្នានេះដែរ។ ដោយឈរលើមូលដ្ឋាននេះធនាគារពិភពលោកថា កម្ពុជានឹង សម្រេចបានកំណើនពាណិជ្ជកម្មពីដងនៅត្រឹមឆ្នាំ២០៣០ បើធៀបនិងបច្ចុប្បន្ន៕
លោក អាន ស៊ីថាវ អ្នកស្រាវជ្រាវព័ត៌មានសេដ្ឋកិច្ច ពន្យល់រឿងនេះដូចតទៅ៖