(ភ្នំពេញ)៖ មន្ដ្រីជាន់ខ្ពស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានឱ្យដឹងថា បច្ចុប្បន្ននេះក្រសួងបាន និងកំពុងរៀបចំនូវសេចក្តីព្រាងច្បាប់ចំនួន២ គឺសេចក្តីព្រាងច្បាប់ស្តីពី សន្តិសុខសាយប័រ និងសេចក្តីព្រាងច្បាប់ការពារទិន្នន័យបុគ្គល ដើម្បីជួយដល់ការធ្វើប្រតិបត្ដិការទិញទំនិញ និងធ្វើធុរកិច្ច តាមអនឡាញ។

លោក សំ សិទ្ធិសេរី លើកឡើងបែបនេះ ធ្វើឡើងនៅក្នុងកម្មវិធីFRESH BUSINESS​ ជជែកពីសន្តិសុខសាយប័រ លើប្រធានបទ៖ «ស្ថានភាពនៃការអភិវឌ្ឍវិស័យឌីជីថលនៅកម្ពុជា»។ ​

លោក សំ សិទ្ធិសេរី បានលើកឡើងថា បច្ចុប្បន្ននៅកម្ពុជា ការទិញទំនិញអនឡាញ គឺភាគច្រើនទទួលបានទំនិញពីអ្នកដឹកជញ្ជូន ហើយទើបបង់លុយ ដែលគេហៅថា ការទំនិញអនឡាញដែលមិនពេញលក្ខណៈ ដោយសារអ្នកទិញមិនទាន់មានការជឿទុកចិត្តអ្នកលក់ និងមានការបារម្ភនៅពេលដែលមានបញ្ហាណាមួយ។ ការបារម្ភនៅពេលដែលមានបញ្ហាណាមួយ​ ពីការទិញទំនិញអនឡាញនេះហើយ​ ទើបជំរុញឱ្យក្រសួងរៀបចំសេចក្តីព្រាងច្បាប់ទាំងពីរនេះឡើង។

លោកបញ្ជាក់ថា នៅពេលដែលច្បាប់ទាំងពីរនេះ ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នឹងជួយដល់ការធ្វើប្រតិបត្តិការទិញទំនិញតាមអនឡាន ក៏ដូចជាការធ្វើធុរកិច្ចតាមរយៈប្រព័ន្ធឌីជីថលនៅកម្ពុជា៕

សូមស្តាប់ការលើកឡើងបន្ថែមរបស់ មន្ដ្រីជាន់ខ្ពស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍៖