(ភ្នំពេញ)៖ លោក សំ សិទ្ធិសេរី អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានលើកឡើងថា ការធ្វើឲ្យមានទំនុកចិត្ដ និងការរីកចម្រើនពាណិជ្ជកម្ម តាមប្រព័ន្ធអនឡាញ នឹងជួយឲ្យចំណូលពលរដ្ឋកើនខ្ពស់ តាមរយៈទីផ្សារអន្ដរជាតិ។
ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក សំ សិទ្ធិសេរី អញ្ជើញចូលរួមជជែក ពីសន្តិសុខសាយប័រ លើប្រធានបទ៖ «ស្ថានភាពនៃការអភិវឌ្ឍវិស័យឌីជីថលនៅកម្ពុជា» ក្នុងកម្មវិធី FRESH BUSINESS។
លោក សំ សិទ្ធិសេរី បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំមើលឃើញថា ចំណុចមួយ ដែលអាចជួយនៅក្នុងការអភិវឌ្ឍន៍ប្រទេសយើង នឹងធ្វើឲ្យប្រាក់ចំណូលរបស់ប្រជាជនបានខ្ពស់នោះ គឺទាក់ទងជាមួយនឹងពាណិជ្ជកម្ម តាមប្រព័ន្ធអ៊ីធើណេត។ បើសិនបើយើង បង្កើតឲ្យមានទំនុកចិត្ដ នឹងធ្វើឲ្យមានការរីកចម្រើន តាមប្រព័ន្ធអ៊ីធើណេត នោះប្រជាជនយើងអាចលក់ដូរទំនិញតាមអនឡាញ ហើយទីផ្សារមិនមែនត្រឹមតែក្នុងស្រុក គឺជុំវិញពិភពលោក»៕
ខាងក្រោមនេះ ជាវីដេអូនៃការលើកឡើងទាំងស្រុងរបស់លោក សំ សិទ្ធិសេរី៖