(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ តែងតែលើកទឹកចិត្ដឲ្យយុវជន ប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ជួយដល់ការងារ និងសង្គម តាមរយៈប្រព័ន្ធឌីជីថល។ នេះបើតាមការលើកឡើង របស់លោក សំ សិទ្ធិសេរី អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន។
លោក សំ សិទ្ធិសេរី បានលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោកអញ្ជើញចូលរួមជជែក ពីសន្តិសុខសាយប័រ លើប្រធានបទ៖ «ស្ថានភាពនៃការអភិវឌ្ឍវិស័យឌីជីថលនៅកម្ពុជា» ក្នុងកម្មវិធី FRESH BUSINESS។
លោក សំ សិទ្ធិសេរី បានបញ្ជាក់យ៉ាងដូច្នេះថា «ជាគោលការណ៍ក្រសួងតែងតែ លើកទឹកចិត្ដឲ្យយុវជនប្រើប្រាស់ នូវបច្ចេកវិទ្យាឌីជីថល ជួយទៅដល់ការងារ ជួយទៅដល់សង្គម តាមរយៈប្រព័ន្ធឌីជីថល [...] ការចេះជួយផ្សព្វផ្សាយ តាមរយៈប្រព័ន្ធឌីជីថលនេះ គឺជារឿងល្អ»។
បន្ថែមពីនោះទៀត លោកបានឲ្យដឹងថា បើសិនជាយុវជនចូលចិត្ដ ទាក់ទិននឹងការប្រើប្រាស់បច្ចេកឌីជីថល តាមការមើលអត្ថបទ និងចែករំលែក មានន័យថា ពួកគាត់បានត្រៀមខ្លួនរួចរាល់ សម្រាប់អភិវឌ្ឍន៍ខ្លួន នៅក្នុងក្របខណ្ឌឧស្សាហកម្ម ៤.០៕
ខាងក្រោមនេះ ជាវីដេអូនៃការលើកឡើងទាំងស្រុង របស់លោក សំ សិទ្ធិសេរី៖