(ភ្នំពេញ)៖ លោក សំ សិទ្ធិសេរី អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានបញ្ជាក់ឲ្យដឹងថា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បង្កើតគេហទំព័រមួយឈ្នោះថា «Go Digital Cambodia» ដើម្បីបញ្ជ្រាបចំណេះដឹង ដល់អ្នកប្រើប្រាស់ឌីជីថល ឲ្យមានសុវត្ថិភាព និងចេះការពារខ្លួន។

ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក សំ សិទ្ធិសេរី អញ្ជើញចូលរួមជជែកពីសន្តិសុខសាយប័រ លើប្រធានបទ៖ «ស្ថានភាពនៃការអភិវឌ្ឍវិស័យឌីជីថលនៅកម្ពុជា» ក្នុងកម្មវិធី FRESH BUSINESS។

លោក សំ សិទ្ធិសេរី បានបញ្ជាក់យ៉ាងដូច្នេះថា «យើងមានកម្មវិធីបញ្ជ្រាបចំណេះដឹង នៅក្នុងគេហទំព័រ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ របស់យើង យើងគេហទំព័រមួយ ដែលអភិវឌ្ឍន៍ដោយក្រសួង គឺ Go Digital Cambodia»

លោក សំ សិទ្ធិសេរី បានឲ្យដឹងថា Go Digital Cambodia ជាគេហទំព័រមួយ ដែលក្នុងនោះ មានអត្ថបទខ្លីៗ ទាក់ទងជាមួយនឹងការការពារខ្លួន ជាមូលដ្ឋាន, ទាក់ទងជាមួយនឹងការប្រើប្រាស់ឧបករណ៍ជាមូលដ្ឋាន និងទាក់ទងជាមួយនឹងនិយមន័យអ្វីផ្សេងៗ ពាក់ព័ន្ធនឹងឌីជីថល៕

ខាងក្រោមនេះ ជាវីដេអូនៃការលើកឡើងទាំងស្រុង របស់លោក សំ សិទ្ធិសេរី៖