(ភ្នំពេញ)៖ លោក សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានសម្លឹងឃើញថា នៅឆ្នាំ២០២៥ ខាងមុខនេះ ការទិញ-លក់ដីធ្លី នៅក្នុងប្រទេសកម្ពុជា នៅតែបន្ដមានឱកាសច្រើន សម្រាប់អ្នកទិញ ហើយតម្លៃក៏អាចចុះជាងមុនបន្ដិចទៀតផងដែរ។

ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក សន សៀប ជាអ្នកជំនាញអចលនវត្ថុ អញ្ជើញចូលរួម ក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «ស្ថានភាពវិស័យ​អចលនទ្រព្យរបស់កម្ពុជា ​ឆ្នាំ​២០២៥» ក្នុងកម្មវិធី FRESH BUSINESS។

លោក សន សៀប បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំគិតថា ឆ្នាំ២០២៥ ការទិញ-ដូរ ក៏នៅមានឱកាសបន្ដទៅទៀត ដែលអាចនិយាយបានថា ប្រហែលជាអាចបានច្រើនជាងឆ្នាំ២០២៤ ក៏ប៉ុន្ដែតម្លៃនៅប្រហាក់ប្រហែលនឹងឆ្នាំ២០២៤ ឬក៏អាចចុះជាងមុនបន្ដិច»

លោក សន សៀប បានលើកឡើងថា ការផ្គត់ផ្គង់នៅក្នុងទីផ្សារនៅសល់ច្រើន ខណៈបច្ចុប្បន្នជាទីផ្សារសម្រាប់អ្នកទិញ ដោយសារតែសំបូរអចលនវត្ថុលក់ច្រើន ដូច្នេះផ្ដល់ឱកាសច្រើន សម្រាប់អ្នកទិញ ព្រោះថាអ្នកទិញមានចំនួនតិច ហើយអ្នកលក់មានចំនួនច្រើន៕

សូមទស្សនាវីដេអូនៃការលើកឡើងទាំងស្រុងរបស់លោក សន សៀប៖