(ភ្នំពេញ)៖ លោក សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានជំរុញឲ្យអាជ្ញាធរមានសមត្ថកិច្ចអនុវត្ដច្បាប់ លើគម្រោងបុរីគ្មានច្បាប់ឲ្យបានតឹងរ៉ឹង ដើម្បីផ្ដល់ទំនុកចិត្ដជូនប្រជាពលរដ្ឋ ដែលនឹងជួយឱ្យទីផ្សារបុរីងើបឡើងវិញ។
ការជំរុញបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក សន សៀប ជាអ្នកជំនាញអចលនវត្ថុ អញ្ជើញចូលរួម ក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «ស្ថានភាពវិស័យអចលនទ្រព្យរបស់កម្ពុជា ឆ្នាំ២០២៥» ក្នុងកម្មវិធី FRESH BUSINESS។
លោក សន សៀប បានបញ្ជាក់យ៉ាងដូច្នេះថា «មានការតែគោរពច្បាប់ ទើបអាចធ្វើឲ្យទំនុកចិត្ដទីផ្សារ [អចលនវត្ថុ] មានការកើនឡើងវិញ [...] អ្នកណាធ្វើខុសត្រូវហ៊ានដាក់ទោស អ្នកធ្វើខុសត្រូវហ៊ានកាត់ចេញ»។
លោក សន សៀប បានលើកឡើងថា រកស៊ីទាំងអស់គ្នាកាលណាមានអ្នកអត់ច្បាប់ និងអ្នកមានច្បាប់ គឺរកស៊ីមិនដែលឈ្នះ អ្នកអត់ច្បាប់នោះទេ ព្រោះថា អ្នកអត់ច្បាប់ មិនសូវមានចំណាយ ហើយការប្រកួតប្រជែងក៏មិនភាពស្មើគ្នានោះដែរ៕
សូមទស្សនាវីដេអូនៃការលើកឡើងទាំងស្រុង របស់លោក សន សៀប៖