(ភ្នំពេញ)៖ លោក សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានអះអាងថា កម្ពុជានៅមានឱកាសច្រើន លើការវិនិយោគអចលនវត្ថុ បើធៀបនឹងប្រទេសជិតខាង ស្របពេលតម្លៃដី ក៏មិនទាន់ឡើងខ្ពស់ ដូច្នេះការចូលមកវិនិយោគរបស់វិនិយោគិន មានឱកាសចំណេញច្រើន។
ការលើកឡើងរបស់លោក សន សៀប ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS: កិច្ចពិភាក្សាលើប្រធានបទ៖ «ស្ថានភាពវិស័យអចលនទ្រព្យរបស់កម្ពុជា ឆ្នាំ២០២៥»។
លោក សន សៀប បានថ្លែងឲ្យដឹងថា «កម្ពុជាមានឱកាសច្រើន លើការវិនិយោគអចលនវត្ថុ បើធៀបនឹងប្រទេសជិតខាង ព្រោះតម្លៃដី និងតម្លៃអចលនទ្រព្យនៅកម្ពុជា មានតម្លៃធូរថ្លៃ អ្វីដែលសំខាន់មួយទៀតនោះ នៅពេលដែលវិនិយោគិនមកវិនិយោគនឹងទទួលបានប្រាក់ចំនេញខ្ពស់»។
លោកបានបន្ថែមថា វិស័យមួយចំនួននៅតែមានឱកាសក្នុងការវិនិយោគដូចជា ការវិនិយោគវិស័យខុនដូ, ការវិនិយោគដីសម្រាប់កសិកម្ម, ការវិនិយោគដី សម្រាប់ធ្វើតំបន់អភិវឌ្ឍន៍ផ្សេងៗ ហើយសម្រាប់ឱកាសនៃការវិនិយោគនេះ វិនិយោគិនត្រូវមើលលើទីតាំងសុវត្ថិភាព, ទីតាំងមានតំណរភ្ជាប់, ទីតាំងមានផ្សារ, ទីតាំងមានការអភិវឌ្ឍ និងទីតាំងទិសដៅអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល៕
សូមទស្សនាវីដេអូនៃការលើកឡើងរបស់លោក សន សៀប៖