(ក្រុងឡុងដ៏)៖ ក្រសួងពាណិជ្ជកម្ម និងធុរកិច្ចរបស់ចក្រភពអង់គ្លេស បានឱ្យដឹងកាលពីថ្ងៃអាទិត្យថា អង់គ្លេសបានចូលរួមកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងវឌ្ឍនភាពសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ផ្លូវការ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Bloomberg News។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់ការប៉ាន់ស្មាន របស់ក្រសួងពាណិជ្ជកម្មអង់គ្លេសថា កិច្ចព្រមព្រៀងភាពជាដៃគូពាណិជ្ជកម្មនេះ អាចមានសក្តានុពលជំរុញសេដ្ឋកិច្ចរបស់ចក្រភពអង់គ្លេសចំនួន ២ពាន់លានផោន (២,៥ពាន់លានដុល្លារ) ក្នុងមួយឆ្នាំក្នុងរយៈពេលវែង។

កិច្ចព្រមព្រៀងពាណិជ្ជកម្ម CPTPP គឺជាប្លុកពាណិជ្ជកម្មដែលមានសមាជិកចំនួន១២ ប្រទេសរួមទាំងប្រទេសអូស្ត្រាលី កាណាដា ជប៉ុន និងសិង្ហបុរី៕