(អឺរ៉ុប)៖ និយ័តករឯកជនភាពទិន្នន័យសហភាពអឺរ៉ុប បានពិន័យក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមខ្នាតយក្ស Meta ចំនួន២៥១លានអឺរ៉ូ (២៦៣.៥លានដុល្លារ) នៅថ្ងៃអង្គារ បន្ទាប់ពីមានការស៊ើបអង្កេតចំនួន២ លើការបំពានទិន្នន័យផ្ទាល់ខ្លួន។ នេះបើយោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤។

ការស៊ើបអង្កេតនេះ ត្រូវបានបើកកាលពី៦ឆ្នាំមុន បន្ទាប់ពីក្រុមហ៊ុន Meta បានជូនដំណឹងដល់គណៈកម្មការការពារទិន្នន័យអៀរឡង់ (DPC) អំពីការរំលោភបំពាន ដែលប៉ះពាល់ដល់គណនី Facebook ប្រហែល២៩លាន នៅទូទាំងពិភពលោក ដែលក្នុងនោះប្រមាណ៣លានគណនី មានមូលដ្ឋាននៅសហភាពអឺរ៉ុប។

DPC បានបញ្ជាក់ថា ក្រុមហ៊ុន Meta បានដោះស្រាយការរំលោភបំពានទិន្នន័យនេះភ្លាមៗ បន្ទាប់ពីបានរកឃើញ៕