(បាងកក)៖ ធនាគារកណ្តាលរបស់ប្រទេសថៃបានរក្សាអត្រាការប្រាក់គោលរបស់ខ្លួននៅដដែលកាលពីថ្ងៃពុធ ដូចដែលបានរំពឹងទុកយ៉ាងទូលំទូលាយ បន្ទាប់ពីបានកាត់បន្ថយដ៏គួរឱ្យភ្ញាក់ផ្អើលនៅឯកិច្ចប្រជុំក្នុងខែតុលា។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា គណៈកម្មាធិការគោលនយោបាយរូបិយវត្ថុរបស់ធនាគារកណ្តាលថៃបានបោះឆ្នោតជាឯកច្ឆ័ន្ទដើម្បីរក្សាអត្រាការប្រាក់នៅត្រឹម ២,២៥ភាគរយនៅក្នុងកិច្ចប្រជុំចុងក្រោយរបស់ខ្លួនក្នុងឆ្នាំ២០២៤។
មុនពេលមានកិច្ចប្រជុំនេះ សេដ្ឋវិទូពីរនាក់ក្នុងចំណោម ៣០នាក់នៅក្នុងការស្ទង់មតិរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័របានព្យាករថា អត្រាការប្រាក់គោលនឹងត្រូវបានរក្សាទុកដដែលក្នុងសប្តាហ៍នេះ ខណៈដែលសេដ្ឋវិទូពីររូបផ្សេងទៀតបានរំពឹងថានឹងមានការទម្លាក់អត្រាការប្រាក់ ០,២៥ពិន្ទុមូលដ្ឋាននៅថ្ងៃពុធ។
ការព្យាករជាមធ្យមនៅក្នុងការស្ទង់មតិនេះបង្ហាញថា អត្រាការប្រាក់នឹងត្រូវបានកាត់បន្ថយចំនួន ២៥ពិន្ទុមូលដ្ឋាននៅពាក់កណ្តាលឆ្នាំ២០២៥។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕