(ភ្នំពេញ)៖ លោក លី សែ អគ្គនាយកគ្រឹះស្ថានអង្គរ បានឱ្យក្នុងដឹងថា ក្នុងការកំណត់តម្លៃសំបុត្រចូលទស្សនានៅតាមតំបន់រមណីយដ្ឋាននីមួយៗ ក្នុងខេត្តសៀមរាប គឺកំណត់ទៅតាមភាពសមរម្យ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ឱ្យមកស្គាល់កម្ពុជា ពោលមិនដាក់តម្លៃថ្លៃហួសហេតុនោះទេ។
ជាក់ស្តែងតម្លៃសំបុត្រចូលទស្សនារមនីយដ្ឋានអង្គរ ត្រូវបានដាក់តាំងពីអំឡុងឆ្នាំ១៩៩៦ ហើយទើបតែកែប្រែតម្លៃឡើងវិញនៅឆ្នាំ២០១៧ ដែលរហូតមកទល់បច្ចុប្បន្ននេះ មិនទាន់មានការកែប្រែតម្លៃសារឡើងវិញនោះទេ គឺរក្សាតម្លៃនៅដដែល។
លោកលើកឡើងថា ការកំណត់តម្លៃសមរម្យនេះ ដោយសាររដ្ឋមិនពឹងផ្អែកទៅលើតែការលក់សំបុត្រនោះទេ គឺពឹងផ្អែកទៅលើសេដ្ឋកិច្ចទាំងមូល។
ទន្ទឹមគ្នានេះ លោកលើកឡើងថា សម្រាប់ការកំណត់តម្លៃចូលទស្សនាតំបន់ផ្សេងទៀតវិញ គឺរាជរដ្ឋាភិបាលបានស្តង់មតិជាមួយវិស័យឯកជន ដើម្បីកំណត់តម្លៃមួយ ដែលសមរម្យសម្រាប់ភ្ញៀវទេសចរអាចទទួលយកបាន។ ហើយការដាក់តម្លៃក៏ធ្វើការប្រៀបធៀបទៅនឹងប្រទេសជិតខាងផងដែរ៕
សូមស្តាប់ការលើកឡើងបន្ថែមរបស់ លោក លី សែ អគ្គនាយកគ្រឹះស្ថានអង្គរ ៖