(ភ្នំពេញ)៖ លោក លី សែ អគ្គនាយកគ្រឹះស្ថានអង្គរ បានពន្យល់បកស្រាយ អំពីការលើកឡើងថា កញ្ចប់សេវាទេសចរណ៍ នៅក្នុងប្រទេសកម្ពុជា ថ្លៃជាងប្រទេសជិតខាង ខណៈដែលបច្ចុប្បន្ន រាជរដ្ឋាភិបាល កំពុងតែរកវិធានការដោះស្រាយបញ្ហានេះ។

ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក លី សែ អញ្ជើញចូលរួមក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «អនាគត​នៃ​កំណើនវិស័យ​ទេសចរណ៍​កម្ពុជា ​នៅ​តំបន់អង្គរ» ក្នុងកម្មវិធី FRESH BUSINESS។

លោក លី សែ បានបញ្ជាក់យ៉ាងដូច្នេះថា «រាជរដ្ឋាភិបាល កំពុងតែរកវិធានការដោះស្រាយបញ្ហា ដើម្បីសម្រួលក្នុងកញ្ចប់តម្លៃ ឲ្យមានការប្រហាក់ប្រហែល នឹងប្រទេសជិតខាង ប៉ុន្ដែបច្ចុប្បន្ន តម្លៃមិនថ្លៃខ្ពស់ជាងគេពេកនោះទេ»

ខាងក្រោមនេះ ជាវីដេអូនៃការលើកឡើងទាំងស្រុង របស់លោក លី សែ៖