(ភ្នំពេញ)៖ លោក ឈន វិបុល នាយកការិយាល័យសន្ដិសុខបច្ចេកវិទ្យាព័ត៌មាន នៃធនាគារ FTB បានប្រាប់អំពីកលល្បិច ដែលជនឆបោកតែងតែប្រើប្រាស់ សម្រាប់បោកបញ្ឆោតលុយកាក់ពីជនរងគ្រោះ តាមប្រព័ន្ធឌីជីថល ឬក៏តាមបណ្ដាញសង្គម។

ក្នុងការជជែកពីសន្តិសុខសាយប័រ លើប្រធានបទ៖ «វិធានការការពារខ្លួនពីការឆបោកហិរញ្ញវត្ថុ តាមប្រព័ន្ធឌីជីថល» ក្នុងកម្មវិធី FRESH BUSINESS លោក ឈន វិបុល បានឲ្យដឹងថា បច្ចេកវិទ្យាគ្រាន់តែជាយុទ្ធការនោះទេ ប៉ុន្ដែរឿងពីក្រោយខ្នង នៃការឆបោក គឺជាចិត្ដសាស្ដ្រ និងការប្រើប្រាស់បច្ចេកវិទ្យា។

លោក ឈន វិបុល បានបញ្ជាក់ថា «ប្រព័ន្ធ App របស់ធនាគារ គឺសម្រាប់ប្រើប្រាស់សេវាកម្ម ប៉ុន្ដែជនខិលខូច ប្រើប្រាស់កលល្បិច ចំនួន៣ចំណុច បន្ទាប់មកចាប់ផ្ដើម តាមដានព័ត៌មានលើជនរងគ្រោះ និងចូលចិត្ដលេង App លើបណ្ដាញសង្គមមានអ្វីខ្លះ»

បន្ថែមពីនោះទៀត នាយកការិយាល័យសន្ដិសុខបច្ចេកវិទ្យាព័ត៌មាន នៃធនាគារ FTB បានលើកឡើងថា ការប្រើប្រាស់បណ្ដាញសង្គម ទូលំទូលាយពេក ក៏ជាហេតុបណ្ដាលឲ្យមានការចាញ់បោក តាមប្រព័ន្ធឌីជីថល ដែលធ្វើឲ្យបាត់បង់លុយកាក់ផងដែរ៕

ខាងក្រោមនេះ ជាវីដេអូនៃការលើកឡើងទាំងស្រុងរបស់លោក ឈន វិបុល៖