(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសជាផ្លូវការ អំពីកញ្ចប់ចំណូលចំណាយ នៅឆ្នាំ២០២៥ ដើម្បីសម្រេចគោលបំណងនៃការអភិវឌ្ឍសេដ្ឋកិច្ចតាមផែនការ។ ក្នុងនោះកម្ពុជាក៏បានប្រើប្រាស់កម្ចីអន្តរជាតិប្រមាណ ២៧០០លានដុល្លារ យកទៅអភិវឌ្ឍន៍វិស័យសំខាន់នានា ដែលជាមូលដ្ឋានអភិវឌ្ឍន៍កម្ពុជា ដើម្បីសម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ តាមការរំពឹងទុក។ ភាពរីកចម្រើននេះ រាជរដ្ឋាភិបាលមានឱកាសប្រមូលចំណូលកាន់តែច្រើនជាងមុន និងការដំឡើងប្រាក់បៀវត្សឱ្យមន្រ្តីរាជការផងដែរ។
ភាពជោគជ័យនៃផែនការអភិវឌ្ឍរបស់កម្ពុជា នឹងរុញស្ថានភាពចំណូលពលរដ្ឋនឹងកើនដល់កម្រិតខ្ពស់ ស្របតាមចក្ខុវិស័យក្លាយជាប្រទេសជឿនលឿននៅឆ្នាំ២០៥០។ បើតាមរបាយការណ៍របស់ធនាគារពិភពលោក បើគិតត្រឹមថ្លៃបច្ចប្បន្ន តាមការគ្រោងទុកប្រាក់ចំណូលជាមធ្យមរបស់ពលរដ្ឋកម្ពុជាម្នាក់ៗ នឹងកើនដល់ ២ ៨៨៦ដុល្លារអាមេរិកនៅឆ្នាំ២០២៥ និង ៣០៨៩ដុល្លារអាមេរិក នៅឆ្នាំ២០២៦៕
លោក អាន ស៊ីថាវ អ្នកស្រាវជ្រាវព័ត៌មានសេដ្ឋកិច្ច ពន្យល់រឿងនេះដូចតទៅ៖