(ញ៉ូវយ៉ក់)៖ ក្រុមហ៊ុនផលិតថ្នាំ គ្រោងនឹងដំឡើងថ្លៃនៅសហរដ្ឋអាមេរិក លើយ៉ាងហោចណាស់ថ្នាំ២៥០ម៉ាក ក្នុងនោះរួមបញ្ចូលទាំង Pfizer, ថ្នាំព្យាបាលជំងឺកូវីដ-១៩ Paxlovid, Bristol Myers Squibb, ថ្នាំព្យាបាលកោសិកាមហារីក និងវ៉ាក់សាំង មកពីក្រុមហ៊ុនបារាំង Sanofi ផងដែរ ដោយនឹងចាប់ផ្តើមពីឆ្នាំ២០២៥។ នេះបើយោងតាមទិន្នន័យ ដែលវិភាគដោយក្រុមហ៊ុនស្រាវជ្រាវការថែទាំសុខភាព 3 Axis Advisors ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៥។

ស្ទើតែទាំងអស់ នៃតម្លៃថ្នាំ នឹងកើនក្រោម១០ភាគរយ។ ការកើនឡើងតម្លៃថ្នាំជាមធ្យម ចាប់ពីថ្ងៃទី១ ខែមករា គឺ៤.៥ភាគរយ, ដែលស្របជាមួយនឹង ការកើនឡើងតម្លៃទាំងអស់ជាមធ្យម កាលពីឆ្នាំមុន។

ការកើនឡើងតម្លៃថ្នាំកម្រិតខ្ពស់ គឺជារឿងធម្មតា នៅសហរដ្ឋអាមេរិក ប៉ុន្តែក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុនផលិតថ្នាំបានបន្ថយការដំឡើងថ្លៃ បន្ទាប់ពីបានទទួលការរិះគន់យ៉ាងខ្លាំង នៅពាក់កណ្តាលទសវត្សរ៍ចុងក្រោយនេះ។

ការវិភាគរបស់ Reuters អំពីតម្លៃថ្នាំថ្មី បានរកឃើញថា ក្រុមហ៊ុនផលិតថ្នាំ បានចេញឱ្យប្រើប្រាស់ថ្នាំថ្មី នៅសហរដ្ឋអាមេរិក ក្នុងឆ្នាំ២០២៣ គឺមានតម្លៃ៣៥ភាគរយ ខ្ពស់ជាងក្នុងឆ្នាំ២០២២។

ក្រុមហ៊ុនផលិតថ្នាំ ក៏នឹងកាត់បន្ថយតម្លៃថ្នាំមួយចំនួនផងដែរ ចាប់ពីថ្ងៃទី១ ខែមករា។ ក្រុមហ៊ុន Merck & Co គ្រោងនឹងកាត់បន្ថយបញ្ជីតម្លៃ នៃថ្នាំជំងឺទឹកនោមផ្អែម ដែលបញ្ចុះតម្លៃយ៉ាងខ្លាំងរបស់ខ្លួន គឺ Januvia និង Janumet ដើម្បីតម្រឹមតម្លៃក្នុងបញ្ជី ឱ្យកាន់តែកៀកនឹងតម្លៃសុទ្ធ៕