(បាងកក)៖ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ការកាត់បន្ថយបន្ថែមទៀត នូវអត្រាការប្រាក់គោលនយោបាយរបស់ប្រទេសថៃ នឹងជួយបង្កើនអតិរផណាដែលមានកម្រិតទាប និងបន្ធូរបន្ថយបន្ទុកសម្រាប់អ្នកខ្ចីក្នុងស្រុក។ នេះបើយោងទាមទីភ្នាក់ងារព័ត៌មាន Bloomberg News។

ទីភ្នាក់ងារព័ត៌មាន Bloomberg News បានរាយការណ៍ដោយដកស្រង់សេចក្តីប្រកាសព័ត៌មានមួយ ដែលបានចេញផ្សាយដោយមូលនិធិ IMF កាលពីសប្តាហ៍មុនថា មូលនិធិ IMF បានស្វាគមន៍ការសម្រេចចិត្ត របស់ធនាគារកណ្តាលថៃកាលពីខែតុលា ដែលបានកាត់បន្ថយអត្រាការប្រាក់គោលនយោបាយ និងបានផ្តល់អនុសាសន៍ឱ្យមានការកាត់បន្ថយបន្ថែមទៀត ដើម្បីគាំទ្រអតិផរណា និងជួយបង្កើនសមត្ថភាពសងបំណុលរបស់អ្នកខ្ចី។ បំណុលគ្រួសារក្នុងប្រទេសថៃបានកើនឡើងដល់ ៤៨៦ពាន់លានដុល្លារពីប្រហែល ៤០០ពាន់លានដុល្លារនៅដើមឆ្នាំ២០១៩។

អនុសាសន៍របស់ IMF កើតមានឡើងនៅពេលដែលនាយករដ្ឋមន្រ្តី ភែថងថាន ស៊ីណាវ៉ាត់ អំពាវនាវដោយផ្ទាល់ឱ្យមានការកាត់បន្ថយអត្រាការប្រាក់ បន្ទាប់ពីកំណើនសេដ្ឋកិច្ច ២,៥% កាលពីឆ្នាំមុនមានកម្រិតទាបជាងការប៉ាន់ស្មានរបស់សេដ្ឋវិទូ។ គណៈកម្មាធិការគោលនយោបាយរូបិយវត្ថុ របស់ធនាគារថៃគ្រោងនឹងជួបប្រជុំគ្នា នៅថ្ងៃពុធសប្តាហ៍នេះ ដើម្បីពិនិត្យមើលអត្រាការប្រាក់។

មូលនិធិ IMF បាននិយាយថា៖ «ដោយសារនៅមានភាពមិនច្បាស់លាស់ខ្ពស់នៅក្នុងចក្ខុវិស័យ អាជ្ញាធរគួរតែត្រៀមខ្លួន កែសម្រួលគោលជំហរគោលនយោបាយរូបិយវត្ថុរបស់ពួកគេ ដោយផ្អែកលើទិន្នន័យ និងចក្ខុវិស័យ»

សេដ្ឋវិទូ ១០នាក់ក្នុងចំណោម ១៣នាក់នៅក្នុងការស្ទង់មតិរបស់ទីភ្នាក់ងារ Bloomberg News បានរំពឹងថា ធនាគារកណ្តាលថៃ ដែលរក្សាអត្រាគោលនយោបាយក្នុងកម្រិត ២,២៥% ដដែលនៅក្នុងខែធ្នូបន្ទាប់ពីកាត់បន្ថយដ៏គួរឱ្យភ្ញាក់ផ្អើល នៅក្នុងខែតុលា នឹងបន្តរក្សាអត្រាការប្រាក់នៅដដែល នៅសប្តាហ៍នេះ៕