(ប៉ារីស)៖ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិន BYD នឹងចាប់ផ្តើមដាក់លក់រថយន្តអគ្គិសនី SUV ខ្នាតតូចម៉ូឌែលថ្មីរបស់ខ្លួន ក្នុងប្រទេសបារាំង ជាមួយនឹងតម្លៃចាប់ពី២៨,៩៩០អឺរ៉ូ (៣០,៣៥៨ដុល្លារអាមេរិក)។ នេះបើតាមសម្តីនាយកបណ្តាញផ្នែកលក់របស់ BYD ក្នុងប្រទេសបារាំង ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥។

រថយន្តម៉ូឌែល Atto 2 នឹងបន្ថែមចូលក្នុងផលិតផលប្រកួតប្រជែង ផ្នែករថយន្ត SUV ខ្នាតតូចនៅអឺរ៉ុប។ រថយន្តនេះ ត្រូវបានតាំងបង្ហាញ នៅថ្ងៃអង្គារ នៅទីតាំង La Défense Arena ក្នុងទីក្រុង Paris។

តម្លៃចាប់ផ្តើមរបស់វា គឺមានតម្លៃ៥,០០០អឺរ៉ូ ថោកជាងតម្លៃរបស់រថយន្ត Kia Niro, ៦,០០០អឺរ៉ូ ថោកជាងរថយន្ត Opel Mokka-e និង៧,០០០អឺរ៉ូ ថោកជាងរថយន្ត Peugeot e-2008។

ប៉ុន្តែយ៉ាងណាក្តី រថយន្ត Stellantis Citroen e-C3 នឹងនៅតែមានតម្លៃប្រមាណ៦,០០០អឺរ៉ូ ថោកជាងរថយន្ត Atto 2៕