(ភ្នំពេញ)៖ វិស័យគ្រឹះស្ថានហិរញ្ញវត្ថុនៅកម្ពុជា តែងតែមានអ្នកនយោបាយប្រឆាំងយកមកបំផុស នាំឱ្យមានវិបត្តិ និងរាំងស្ទះដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។ ជាក់ស្ដែងភាពរីកចម្រើននៃវិស័យគ្រឹះស្ថានហិរញ្ញវត្ថុ រួមមាន ស្ថាប័នមីក្រូហិរញ្ញវត្ថុ និងធនាគារ បានមកពីភាពរីកចម្រើនរបស់អតិថិជនដែលជាអ្នកខ្ចីប្រាក់។

ការស្រាវជ្រាវដោយធនាគារពិភពលោកប្រចាំកម្ពុជាកន្លងមកបង្ហាញថា តួនាទីរបស់គ្រឹះស្ថានហិរញ្ញវត្ថុ ឆ្លុះបញ្ជាំងអំពីការអភិវឌ្ឍជាវិជ្ជមាននៅកម្ពុជា និងបានបន្ថយអត្រាអ្នកចងការប្រាក់ពីកម្រិត ៣២% កាលពីឆ្នាំ ២០០៤ មកត្រឹមអត្រា ៦% នៅឆ្នាំ២០១៦ ។

បន្ថែមលើនេះ អង្គការវេទិកាសេដ្ឋកិច្ចពិភពលោក នៅឆ្នាំ២០២៤ក៏បានរំលេចថា វត្តមានរបស់គ្រឹះស្ថានហិរញ្ញវត្តុ នឹងជួយពលរដ្ឋក្រីក្រ៧០% នៅលើពិភពលោក ងើបចេញពីភាពក្រីក្របន្ថែមនៅត្រឹមឆ្នាំ២០៣០៕

លោក អាន ស៊ីថាវ អ្នកស្រាវជ្រាវព័ត៌មានសេដ្ឋកិច្ច ពន្យល់រឿងនេះដូចតទៅ៖