(ភ្នំពេញ)៖ បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានបញ្ជាក់ពីមហិច្ឆិតារបស់ខ្លួន ដោយចង់ឱ្យធនាគារ ARDB ក្លាយជាធនាគារដែលផ្តល់ឥណទានបៃតងឈានមុខគេនៅកម្ពុជានាពេលខាងមុខ។

ការលើកឡើងរបស់ បណ្ឌិត កៅ ថាច ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS​ កិច្ចពិភាក្សាលើប្រធានបទ៖ «យន្តការ​លើក​កម្ពស់​ឥណទាន​បៃតង​នៅ​កម្ពុជា»។ ​

លោកបានគូសបញ្ជាក់​ថា បំណងចង់ក្លាយជាធនាគារឈានមុខ ក្នុងការផ្តល់ហិរញ្ញប្បទានបៃតងនេះ ស្របពេលដែលថ្មីៗនេះ ARDB ទើបទទួលបានការអនុម័តពីក្រុមប្រឹក្សាភិបាលនៃមូលនិធិអាកាសធាតុបៃតង កាលពីខែមីនា ឆ្នាំ២០២៤ ដែលបានផ្តល់ថវិកាប្រមាណ ១០០លានដុល្លារ សម្រាប់ការផ្តល់ហិរញ្ញប្បទានបៃតង។

លោកបន្តថា បច្ចុប្បន្ននេះ ARDB បាន និងកំពុងធ្វើកិច្ចសហប្រតិបត្តិការជាមួយធនាគារឯកជនមួយចំនួន និងបន្តសហការគ្នាជាមួយស្ថាប័នពាក់ព័ន្ធក្នុងការធ្វើកិច្ចការងារនេះផងដែរ៕

សូមស្តាប់ការពន្យល់បន្ថែមរបស់បណ្ឌិត កៅ ថាច៖