(ភ្នំពេញ)៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ARDB បានលើកឡើងពីប្រភេទអាជីវកម្មបៃតងធំៗបី ដែលមានឱកាសក្នុងការជួយជំរុញការរីកចម្រើនសេដ្ឋកិច្ច នៅពេលអនាគត។
ការលើកឡើងរបស់លោកបណ្ឌិត កៅ ថាច ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS: កិច្ចពិភាក្សាលើប្រធានបទ៖ «យន្តការលើកកម្ពស់ឥណទានបៃតងនៅកម្ពុជា»។
លោកបណ្ឌិត កៅ ថាច បានថ្លែងឲ្យដឹងថា អាជីវកម្មដែលកំពុងមានការចាប់អារម្មណ៍ គឺប្រភទអាជីវកម្មបៃតង ដែលថ្មីៗនេះក៏មានការចូលរួមពីក្រសួងរ៉ែ និងថាមពល ដោយបានផ្ដល់ជាគោលគំនិត ថវិកា តាមរយៈធនាគារពិភពលោក ដើម្បីធ្វើកិច្ចការងារនៃ ប្រភេទអាជីវកម្មបៃតងនេះ គឺការផលិត ឬប្រើប្រាស់ឧបករណ៍អគ្គិសនី ដោយសន្សំសំចៃថាមពល ។ ក្នុងនោះធនាគារ ARDB បានចូលរួមក្នុងកិច្ចការងារនេះដែរ ដែលជាអាជីវកម្មមួយធំ។
លោកបណ្ឌិតបានបន្ដថា ចំពោះអាជីវកម្មទី២ គឺរថយន្ដប្រើប្រាស់ថាមពលអគ្គិសនី (EV)។ មួយទៀត គឺផ្នែកកសិកម្ម ជាផ្នែកមួយដែលគិតគូរខ្លាំង ព្រោះអាជីវកម្មដែលអាចបង្កើនតម្លៃសេដ្ឋកិច្ច សង្គម និងបរិស្ថាន កន្លងមកផ្នែកកសិកម្មនេះ បានចូលរួមបំពុលបរិយាកាសប្រមាណ៣០ភាគរយ នៃផ្នែកផ្សេងៗ ដូច្នេះមានន័យថា ផ្នែកសិកម្មនេះធំណាស់បានបំពុលបរិយាកាស ដូច្នេះផ្នែកសិកម្មនេះត្រូវការធ្វើយ៉ាងណា ដើម្បីកាត់បន្ថយ និងបង្កើនតម្លៃមួយខ្ពស់ សម្រាប់លក់នៅក្រៅប្រទេស។
លោកបណ្ឌិត កៅ ថាច បានបន្ដថា ជាក់ស្ដែងដូចការចូលសម្រាកនៅសណ្ឋាគារមួយចំនួន សេវាកម្ម របស់ប្រើប្រាស់ក្នុងសណ្ឋាគារ ភាគច្រើនច្រើនតែជាធម្មជាតិបៃតង ព្រោះដើម្បីទាក់ទាញអ្នកស្រលាញ់ធម្មជាតិឲ្យចូលកាន់តែច្រើន។ ក្នុងនោះលើយន្ដហោះភាគច្រើន ក៏ប្រើប្រាស់របស់របរប្រើប្រាស់មួយចំនួនដូចជា ស្លាបព្រា សម ចង្កឹះ សុទ្ធសឹងតែធ្វើពីឬស្សី នេះបញ្ជាក់ថា បានចូលរួមការកែច្នៃប្រើប្រាស់របស់ធម្មជាតិបៃតង៕
ខាងក្រោមនេះ ជាការលើកឡើងរបស់លោកបណ្ឌិត កៅ ថាច៖