(ភ្នំពេញ)៖ ជា​ទូទៅមុននឹង​អ្នក​វិនិយោគ​បរទេស​ណា​ម្នាក់​ចង់​បណ្ដាក់ទុនវិនិយោគ​បង្កើត​ជំនួញ​នៅ​ប្រទេស​ណា​មួយ គេ​តែង​មើល​លើ​រឿង​ស្ថិរភាព​ម៉ាក្រូ​សេដ្ឋកិច្ច​នៅ​ប្រទេស​នោះ។ ស្ថិរភាព​ម៉ាក្រូ​សេដ្ឋកិច្ច​ជា​ មូលដ្ឋាន​សំខាន់លើ​ការ​គ្រប់គ្រង​ប្រទេសបាន​ល្អការដឹក​នាំ​សេដ្ឋកិច្ច​បាន​ត្រឹម​ត្រូវ និង​ការ​បែក​ចែកផល​ពី ការ​អភិវឌ្ឍ​នោះ​ទៅ​កាន់​ប្រជាពលរដ្ឋ​ស្មើភាព​គ្នា​។

មូលដ្ឋាន​នៃ​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច​ បង្ហាញ​អំពី​វឌ្ឍនៈភាពល្អ​នៅ​ក្នុង​សង្គមក្នុង​នោះ​រួម​ទាំង​កំណើន​សេដ្ឋកិច្ច អត្រាការងារ​ធ្វើ​មាន​កម្រិត​ខ្ពស់ពាណិជ្ជកម្ម​មាន​តុល្យភាពហើយ​ថ្លៃ​ទំនិញ ក៏​មាន​ក​ម្រិតទាប​ដែល​មិន​ប៉ះពាល់ដល់ជីវភាព​ប្រជាពលរដ្ឋ​ជា​ដើម៕

លោក អាន ស៊ីថាវ អ្នក​ស្រាវជ្រា​វព័ត៌មាន​សេដ្ឋកិច្ច​ពន្យល់រឿង​នេះ​ដូច​តទៅ៖