(ដេត្រូយ)៖ ក្រុមហ៊ុនផលិតរថយន្តកូរ៉េខាងត្បូង Hyundai បានប្រាប់ក្រុមហ៊ុនចែកចាយរថយន្តនៅអាមេរិកថា ខ្លួនកំពុងវាយតម្លៃលើយុទ្ធសាស្ត្រកំណត់តម្លៃរថយន្តក្នុងគ្រាដែលមានការដកហូតពន្ធគយ ២៥ភាគរយនាពេលខាងមុខលើរថយន្ត និងគ្រឿងបន្លាស់រថយន្តដែលប្រកាសដោយប្រធានាធិបតីលោក ដូណាល់ ត្រាំ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា លោក Randy Parker នាយកប្រតិបត្តិក្រុមហ៊ុន Hyundai និងក្រុមហ៊ុន Genesis Motor North America បានប្រាប់ក្រុមហ៊ុនចែកចាយរថយន្តនៅក្នុងលិខិតមួយថា៖ «តម្លៃរថយន្តបច្ចុប្បន្នមិនត្រូវបានធានាទេ ហើយអាចនឹងមានការផ្លាស់ប្តូរសម្រាប់រថយន្តលក់ដុំបន្ទាប់ពីថ្ងៃទី២ ខែមេសាតទៅ»។
ក្រុមអ្នកវិភាគរំពឹងថា ក្រុមហ៊ុនផលិតរថយន្តនានានឹងដំឡើងថ្លៃរថយន្តខ្លាំង ប្រសិនបើពន្ធគយថ្មីនៅតែជាធរមាន ដែលបណ្តាលឱ្យអ្នកប្រើប្រាស់ចំណាយកាន់តែច្រើនសម្រាប់រថយន្ត។
ក្រុមហុន Cox Automotive ប៉ាន់ប្រមាណថា ពន្ធគយ ២៥ភាគរយនឹងបន្ថែមតម្លៃ ៣ ០០០ដុល្លារអាមេរិកដល់តម្លៃរថយន្តដែលផលិតនៅសហរដ្ឋអាមេរិក និង ៦ ០០០ដុល្លារសម្រាប់រថយន្តដែលផលិតនៅប្រទេសកាណាដា ឬម៉ិកស៊ិក៕