(បាងកក)៖ ទិន្នន័យធនាគារកណ្តាលថៃបានបង្ហាញកាលពីថ្ងៃចន្ទថា អនុបាតបំណុលគ្រួសារធៀបនឹងផលិតផលក្នុងស្រុកសរុប (ផ.ស.ស) នៅក្នុងប្រទេសថៃបានធ្លាក់ចុះបន្តិចមកនៅត្រឹម ៨៨,៤ភាគរយនៅដំណាច់ត្រីមាសចុងក្រោយនៃឆ្នាំ២០២៤ ពោលគឺធ្លាក់ចុះពី ៨៨,៩ភាគរយនៅដំណាច់ត្រីមាសទី៣។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ចំនួនបំណុលគ្រួសារបានកើនឡើងដល់ ១៦,៤២ពាន់ពាន់លានបាត (៤៨៤ពាន់លានដុល្លារ) នៅដំណាច់ខែធ្នូ ពីចំនួន ១៦,៣៦ពាន់ពាន់លានបាតនៅដំណាច់ខែកញ្ញា។ បំណុលគ្រួសារថៃមានកម្រិតខ្ពស់បំផុតមួយក្នុងចំណោមប្រទេសដែលមានបំណុលកម្រិតខ្ពស់បំផុតនៅតំបន់អាស៊ី៕