(ភ្នំពេញ)៖ លោក ស្រ៊ុន គឹមសាន សមាជិកនិយ័តករទូរគមន៍កម្ពុជា បានឱ្យដឹងថា នាពេលកន្លងមកនិយ័តករទូរគមនាគន៍កម្ពុជា បានរកឃើញថា អត្តសញ្ញាណបណ្ណរបស់បុគ្គលតែម្នាក់ បានចុះបញ្ជីទិញស៉ីមកាត របស់ក្រុមហ៊ុនតែមួយរហូតដល់ ១ម៉ឺន៥ពាន់ស៉ីម។
លោកលើកឡើងបែបនេះ ធ្វើឡើង ក្នុងកម្មវិធី FRESH BUSINESS ជជែកពីសន្តិសុខសាយប័រ លើប្រធានបទ៖ «យន្តការលុបបំបាត់ការប្រើប្រាស់ស៊ីមកាត ដែលគ្មានអត្តសញ្ញាណត្រឹមត្រូវ»។
លោកបានឱ្យដឹងថា បន្ទាប់ពីជួបករណីនេះ និយ័តករទូរគមនាគន៍កម្ពុជា បានចាប់ផ្តើមសិក្សាពីប្រទេសជិតខាង និងប្រទេសផ្សេងៗទៀត ដោយបានកំណត់ថា អត្តសញ្ញាណបណ្ណមួយ មានសិទ្ធិអាចចុះបញ្ជីទិញស៊ីមកាត ចំនួន៥ប៉ុណ្ណោះ ក្នុងមួយក្រុមហ៊ុន។ ឧទាហរណ៍ប្រសិនបើកម្ពុជា មានក្រុមហ៊ុនផ្តល់សេវាទូរសព្ទចល័ត៤ នោះអត្តសញ្ញាណបណ្ណមួយ អាចប្រើប្រាស់បាន២០ស៊ីមកាត។
លោកបានបញ្ជាក់ថា ការដែលមនុស្សម្នាក់ ចុះបញ្ជីប្រើប្រាស់ស៊ីមកាតច្រើន ដោយសារខ្វះការយកចិត្តទុកដាក់របស់អ្នកប្រើប្រាស់ ក្នុងការប្រើប្រាស់ស៊ីមកាត ដែលមានការចុះបញ្ជីត្រឹមត្រូវ និងភ្នាក់ងារលក់ស៊ីមកាត មិនបានអនុវត្តទៅតាមច្បាប់។
លោកថា តាមច្បាប់មិនថាតែកម្ពុជា ឬប្រទេសណានោះទេ លេខទូរសព្ទមួយ ត្រូវតែចុះឈ្មោះឱ្យត្រូវជាមួយអត្តសញ្ញាបណ្ណអ្នកប្រើប្រាស់ ដើម្បីការពារនៅពេលមានបទល្មើសនានា រាល់មានការស្រាវជ្រាវ គឺអាចកំណត់អត្តសញ្ញាណាបាន៕
សូមស្តាប់ការពន្យល់បន្ថែមរបស់ លោក ស្រ៊ុន គឹមសាន៖