(ភ្នំពេញ)៖ លោក ស្រ៊ុន គឹមសាន សមាជិកនិយ័តករទូរគមន៍កម្ពុជា បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះ ក្រសួងទូរគមនាគមន៍ កំពុងអភិវឌ្ឍប្រព័ន្ធចុះបញ្ជីស៊ីមកាត ដោយប្រើ EKYC ដែលជាប្រព័ន្ធផ្ទៀងផ្ទាត់រវាងរូបថតផ្ទាល់ និងអត្តសញ្ញាណបណ្ណ ដែលតាមរយៈប្រព័ន្ធនេះទាល់តែរូបថត និងអត្តសញ្ញាណបណ្ណដូចគ្នា ទើបអាចចុះបញ្ជីទិញស៊ីមកាតប្រើប្រាស់បាន ។
លោកបញ្ជាក់ថា នៅពេលដែលប្រព័ន្ធនេះ ដាក់ឱ្យដំណើរការ នឹងអាចលុបបំបាត់បាននូវករណីប្រើប្រាស់ស៊ីមកាត ដោយគ្មានអត្តសញ្ញាណបណ្ណ ព្រោះប្រព័ន្ធនេះ គឺតម្រូវឱ្យម្ចាស់ទិញស៊ីមកាតប្រើ ត្រូវផ្ទៀងផ្ទាត់អត្តសញ្ញាណបណ្ណផ្ទាល់នៅនឹងកន្លែង។
លោកបានសង្កត់ធ្ងន់ថា អត្តសញ្ញាណបណ្ណមួយមានសិទ្ធិអាចចុះបញ្ជីទិញស៊ីមកាតចំនួន៥ប៉ុណ្ណោះ ក្នុងមួយក្រុមហ៊ុន ប្រសិនបើរកឃើញលើសនេះ ក្រសួងនឹងចាត់វិធាន។
លោក ស្រ៊ុន គឹមសាន លើកឡើងបែបនេះ ធ្វើឡើង ក្នុងកម្មវិធី FRESH BUSINESS ជជែកពីសន្តិសុខសាយប័រ លើប្រធានបទ៖ «យន្តការលុបបំបាត់ការប្រើប្រាស់ស៊ីម កាត ដែលគ្មានអត្តសញ្ញាណត្រឹមត្រូវ»៕
សូមស្តាប់ការពន្យល់បន្ថែមរបស់ លោក ស្រ៊ុន គឹមសាន៖