(ភ្នំពេញ)៖ បណ្ឌិត ឆេង គឹមឡុង ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) បានលើកឡើងថា កម្ពុជាអាចនឹងពិបាក ក្នុងការទាក់ទាញវិនិយោគិនធំៗពីអាមេរិក ដោយសាររចនាសម្ព័ន្ធសេដ្ឋកិច្ចនៃប្រទេសពីរខុសគ្នា តែអាចទាក់ទាញវិនិយោគិនអាមេរិក ដើមកំណើតខ្មែរមកវិញ។
ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល បណ្ឌិត ឆេង គឹមឡុង អញ្ជើញចូលរួម ក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «ឥទ្ធិពលអន្តរជាតិលើការអភិវឌ្ឍនសេដ្ឋកិច្ចរបស់កម្ពុជា» ក្នុងកម្មវិធី FRESH BUSINESS។
បណ្ឌិត ឆេង គឹមឡុង បានបញ្ជាក់យ៉ាងដូច្នេះថា «សេដ្ឋកិច្ចជាមួយសហរដ្ឋអាមេរិក ប្រហែលជាមានភាពពិបាក នៅក្នុងការទាក់ទាញជាមួយនឹងសហរដ្ឋអាមេរិក ដោយសារតែយើងមើលទៅលើរចនាសម្ព័ន្ធនៃសេដ្ឋកិច្ចរបស់អាមេរិក និងសេដ្ឋកិច្ចរបស់កម្ពុជា មានភាពខុសគ្នា»៕
ខាងក្រោមនេះ ជាការលើកឡើងទាំងស្រុង របស់បណ្ឌិត ឆេង គឹមឡុង៖