(ភ្នំពេញ)៖ អ្នកជំនាញអចលទ្រព្យ បានលើកឡើងថា មុននឹងវិនិយោគទៅអចលនទ្រព្យ ដែលមានហានិភ័យទាប ហើយទទួលបានផលចំណេញ ត្រូវ ចេះគណនាទៅរូបមន្តនៃការទទួលប្រាក់ចំណូលត្រឡប់មកវិញ ពីអចលទ្រព្យដែលបានវិនិយោគនោះ។
ឧកញ៉ា សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានលើកឡើងថា មុននឹងសម្រេចចិត្ត វិនិយោគទៅទីតាំង A ត្រូវពិនិត្យមើលថាបានចំណូលប៉ុន្មាន ហើយបើទិញទីតាំង B បានចូលចំណូលប៉ុន្មាន។
លោកបានពន្យល់ថា «យើងត្រូវចេះរូបមន្តនៃការវិនិយោគ។ រូបមន្តនៃការវិនិយោគលើវិស័យអចលនទ្រព្យ មានខ្លី២ ទី១ យើងត្រូវគណនាជួលបានប៉ុន្មានក្នុងមួយឆ្នាំ។ ឧទារហណ៍ យើងវិនិយោគទៅលើផ្ទះមួយតម្លៃ ៥ម៉ឺនដុល្លារ ហើយមួយខែជួលបាន ១០០ដុល្លារ មួយឆ្នាំបាន ១២០០ដុល្លារ យើងយក១២០០ដុល្លារ ចែកជាមួយ៥០០០០ដុល្លារ នឹងឃើញថា ចំណេញបានប៉ុន្មានភាគរយ? ទី២. មើលទៅលទ្ធភាពនៃអចលនទ្រព្យនោះឡើងថ្លៃប៉ុន្មាន ព្រោះកន្លែងខ្លះ ទទួលបានប្រាក់ចំណូលខ្ពស់ពីការជួល ប៉ុន្តែកំណើនអចលនទ្រព្យពីមួយឆ្នាំទៅមួយឆ្នាំឡើងតិចតួច។ កន្លែងខ្លះទៀត ជួលបានតិច ប៉ុន្តែតម្លៃអចលនទ្រព្យឡើងខ្ពស់ ហេតដូច្នេះហើយ អ្នកទិញត្រូវថ្លឹងថ្លែងពីករណីនេះ ថាមួយណាដែលទទួលបានផលចំណេញច្រើនជាង។
ជាមួយគ្នានេះ លោកបានលើកឡើងថា រាល់ការវិនិយោគអ្នកណាក៏ចង់បានផលចំណេញដែរ ហើយការវិនិយោគលើអចលនទ្រព្យប្រៀបដូចជាការមើលថែ និងយកចិត្តទុកដាក់លើសុខភាពរបស់ខ្លូនដូច្នេះដែរ។ ហេតុនេះ រាល់ការទិញអចលនវត្ថុ ត្រូវពិនិត្យ និងសិក្សាព័ត៌មានឱ្យបានច្បាស់ ទាំងច្បាប់ផ្សេងៗ ដើម្បីជៀសវាងហានិភ័យផ្សេងៗ៕
សូមស្តាប់ការពន្យល់បន្ថែមរបស់ ឧកញ៉ា សន សៀប៖