(ភ្នំពេញ)៖ នៅថ្ងៃសុក្រសប្តាហ៍នេះ កម្មវិធី «ជជែកអំពីសន្តិសុខសាយប័រ» បានរៀបចំកិច្ចពិភាក្សាមួយក្រោមប្រធានបទ ស្តីពី «ទិសដៅរបស់សមាគមធនាគារនៅកម្ពុជា លើយុទ្ធនាការកាត់បន្ថយហានិភ័យ Cyber Security នៅកម្ពុជា» ដែលកិច្ចពិភាក្សានេះ វាគ្មិនគឺ៖ លោក ហេង កូយ ប្រធានចាត់ការទូទៅសមាគមធនាគារនៅកម្ពុជា និងសម្របសម្រួលកម្មវិធីដោយលោក អាន ស៊ីថាវ ដែលកម្មវិធីនេះ គាំទ្រដោយសមាគមធនាគារនៅកម្ពុជា។
សូមរង់ចាំទស្សនាកម្មវិធី «ជជែកអំពីសន្តិសុខសាយប័រ» នៅវេលាម៉ោង៦៖៣០នាទីល្ងាច ថ្ងៃសុក្រ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ ដែលនឹងផ្សាយតាមទូរទស្សន៍ និងបណ្តាញនានារបស់ Fresh News៕