(ភ្នំពេញ)៖ ក្រោម​ការ​ដឹក​នាំ​របស់​រាជរដ្ឋាភិបាល​ អាណត្តិទី៧នេះ បាន​យក​ចិត្ត​ទុក​ខ្លាំង លើ​ការ​ទាក់ទាញ​វិនិយោគ និង​ការ​ស្វែង​រក​ទីផ្សារ​នានា​ នៅថ្នាក់តំបន់​និង​ពិភពលោកព្រោះមហិច្ចតាកម្ពុជា​ចង់​ក្លាយ​ជា​ប្រទេស​ជឿន​លឿននៅ​ឆ្នាំ​២០៥០។ ដំណើរ​ដ៏​វែង​ឆ្ងាយ​នេះ កម្ពុជា​ត្រូវ​ដោះស្រាយ​បញ្ហា​ជា​ច្រើន ដូច​ជា​ ការ​ចាប់​យក​វិស័យ​ដែល​បង្កើត​បន្ថែម​ខ្ពស់​ក្នុង​សេដ្ឋកិច្ច ​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស​​​និង​ការ​ប្រើប្រាស់​កម្លាំង​ពលកម្ម ឱ្យ​មាន​ប្រសិទ្ធិភាព​បំផុត​ក្នុង​សេដ្ឋកិច្ច​។

តាមការ​ប៉ាន់ស្មាន ការ​ប្រែក្លាយ​កម្ពុជា​ទៅ​ជា​ប្រទេសជឿន​លឿនៅ​ឆ្នាំ​២០៥០ លុះត្រា​ចំណូល​ពលរដ្ឋ​ម្នាក់ៗជា​មធ្យម​ក្នុង​មួយ​ឆ្នាំ មាន​តម្លៃ​ប្រមាណ​១ម៉ឺន​ដុល្លារ​អាមេរិក ។ បច្ចុប្បន្ន​ចំណូល​ប្រចាំ​ឆ្នាំ​របស់​ពលរដ្ឋ​កម្ពុជា​ម្នាក់ៗ​វិញ ជា​មធ្យម​មាន ប្រមាណ ២ពាន់​ដុល្លារ​អាមេរិក។

លោក អាន ស៊ីថាវ អ្នក​ស្រាវជ្រា​វព័ត៌មាន​សេដ្ឋកិច្ច​ ពន្យល់រឿង​នេះ​ដូច​តទៅ៖