(ភ្នំពេញ)៖ ឧកញ៉ាបណ្ឌិត គឹម ហ៊ាង អ្នកជំនាញអចលនទ្រព្យ និងជាស្ថាបនិកបុរីវិមានសំណាង បានលើកឡើងថា អ្នកដែលទិញដី សម្រាប់លក់ចេញ ដែលលោភលន់ពេក ចង់បានចំណេញខ្ពស់ពេក ច្រើនតែជាប់គាំងលក់មិនចេញ។

ថ្លែងក្នុងកម្មវិធី FRESH BUSINESS កិច្ចពិភាក្សាលើប្រធានបទ៖ «ឥទ្ធិពលព្រលានយន្តហោះអន្តរជាតិតេជោ និងគម្រោងព្រែកជីកហ្វូណនតេជោ ចំពោះតម្លៃដីធ្លី» លោកឧកញ៉ាបណ្ឌិត គឹម ហ៊ាង បានថ្លែងឲ្យដឹងថា «ការវិនិយោគជារឿងល្អ ប៉ុន្ដែត្រូវដឹងថា យើងជាអ្នកវិនិយោគប្រភេទណា អ្នកខ្លះវិនិយោគភ្លាមលក់ភ្លាម ចំណែកអ្នកខ្លះទៀតជាអ្នកវិនិយោគរយៈពេលយូរ។ ក្នុងរយៈពេលនេះអ្នកដែលវិនិយោគ ក្នុងតំបន់ព្រែកជីកហ្វូណន ឬព្រលានយន្ដហោះ ទិញលក់ភ្លាមអាចចំណេញ ប៉ុន្ដែអ្នកដែលវិនិយោគយូរអង្វែង គឺមិនត្រូវនោះទេ»។

ឧកញ៉ាបណ្ឌិត គឹម ហ៊ាង បានបន្ដថា ចំពោះអ្នកវិនិយោគ ដើម្បីធ្វើអាជីវកម្ម ច្បាស់ណាស់ គឺទិញនៅពេលដែលគម្រោងអ្វីមួយធ្វើរួចរាល់៕

សូមស្តាប់ការលើកឡើងរបស់បណ្ឌិត គឹម ហ៊ាង៖