(ភ្នំពេញ)៖ ឧកញ៉ាបណ្ឌិត គឹម ហ៊ាង ដែលជាអ្នកជំនាញអចលនទ្រព្យ បានឱ្យដឹងថា នៅឆ្នាំ២០២៥នេះ ការទិញលក់អចលនទ្រព្យ​មានការកើនឡើងច្រើន ប៉ុន្តែការទិញលក់ភាគច្រើន គឺទៅលើប្រភេទអចលនទ្រព្យ Second property ដែលជាប្រភេទលំនៅដ្ឋានចាស់ ឬកំពុងរស់នៅ ហើយដាក់លក់បន្ត។

លោកបន្ថែមថា ការកើនឡើងនេះ គឺដោយសារអ្នកទិញមានតម្រូវការពិតប្រាកដ ទិញហើយអាចចូលរស់នៅបាន ឬ​ធ្វើអាជីវកម្មបានតែម្តង ខុសពីការទិញផ្ទះ ឬខុនដូរ ក្នុងគម្រោ​ង​ថ្មីៗ ត្រូវចំណាយពេលវេលាសម្រាប់សាងសង់ ដែលមិនអាចចូលនៅបានភ្លាមៗ។ ជាក់ស្តែង លោកសង្កេតឃើញ នៅតាមតំបន់នានា មានការលក់ទិញច្រើន ពីប្រជាជនទៅកាន់ប្រជាជន​មួយ​។

យ៉ាងណាមិញ ការទិញលក់នៅនៅគម្រោងអភិវឌ្ឍន៍នានា ហាក់មានភាពស្ងប់ស្ងាត់ មិនទាន់ងើបឡើងវិញនោះទេ។

ឧកញ៉ាបណ្ឌិត គឹម ហ៊ាង លើកឡើងបែបនេះ ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS​ ពិភាក្សាលើប្រធានបទ៖ «ឥទ្ធិពលព្រលានយន្តហោះអន្តរជាតិតេជោ និងគម្រោងព្រែកជីកហ្វូណនតេជោ ចំពោះតម្លៃដីធ្លី»

សូមស្តាប់ការលើកឡើងបន្ថែមរបស់ ​ឧកញ៉ាបណ្ឌិត គឹម ហ៊ាង៖