(ភ្នំពេញ)៖ លោក ថេង ច័ន្ទសង្វារ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យថា បើទោះបីជាវិស័យអចលនទ្រព្យមិនសូវមានកំណើនល្អ ប៉ុន្តែគម្រោងសាងសង់នៅក្នុងឆ្នាំនេះ មិនបានថយចុះនោះទេ ស្របពេលដែលវិស័យសំណង់នៅតែដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច ក្នុងចំណោមវិស័យសំខាន់ៗទាំង៤។
លោក ថេង ច័ន្ទសង្វារ លើកឡើងបែបនេះធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS ពិភាក្សាលើប្រធានបទ៖ «យន្តការគ្រប់គ្រងប្លង់កម្មសិទ្ធិអចលនវត្ថុស្របច្បាប់»។
លោកបានលើកឡើងថា បើទោះបីជានៅតំបន់ខ្លះស្ងាត់ សកម្មភាពសាងសង់ ប៉ុន្តែវាបានកើនឡើងនៅតំបន់ផ្សេង ពោលគឺតាមទិន្នន័យជារួម វិស័យសំណង់មិនបានធ្លាក់ចុះនោះទេ ដូច្នេះហើយអ្នកលក់សម្ភារ ឬបរិក្ខាសំណង់នៅតែមានសកម្មភាព និងដើរតួនាទី ក្នុងការរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា។
ជាមួយគ្នានេះ លោកបានកត់សម្គាល់ថា នៅឆ្នាំនេះ គម្រោងសាង់សង់សំណង់បុរីថ្មីៗ ហាក់មិនសូវមានសកម្មភាពសាងសង់នោះទេ ដោយសារកន្លងមកការសាងសង់លើសតម្រូវការ ប៉ុន្តែគម្រោងសាងសង់ផ្សេងទៀត ដូចជារោងចក្រ អគារការិយាល័យ ខុនដូរផ្សេងៗ កើនឡើង៕
សូមស្តាប់ប្រសាសន៍បន្ថែមរបស់ លោក ថេង ច័ន្ទសង្វារ៖