(ភ្នំពេញ)៖ លោកស្រី ឈិន ចំរើន ប្រធានក្រុមហ៊ុន PGL Import Export ដែលជាអ្នកផលិតផ្គត់ផ្គង់បន្លែ នៅក្នុងប្រទេសកម្ពុជា បានលើកឡើងថា ការបិទការនាំចូលបន្លែផ្លែឈើ ពីប្រទេសថៃ គឺជាឱកាសរបស់កសិករខ្មែរ ប៉ុន្ដែសូមកុំយកឱកាសនេះដំឡើងថ្លៃ។
ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោកស្រី ឈិន ចំរើន អញ្ជើញចូលរួម ក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «ដំណោះស្រាយបញ្ហាកសិផល ក្នុងគ្រាដែលមានវិវាទព្រំដែនកម្ពុជា-ថៃ» ក្នុងកម្មវិធី FRESH BUSINESS។
លោកស្រី ឈិន ចំរើន បានបញ្ជាក់យ៉ាងដូច្នេះថា «ឥលូវនេះ ជាឱកាសប៉ុន្ដែមិនមានឱកាសនេះ កសិករខ្មែរនាំគ្នាដំឡើងថ្លៃបន្លែនោះទេ យើងគួរតែពិចារណា គួរចំណេញនូវកម្រិតណា សម្រាប់ប្រជាជនខ្លួនឯងបរិភោគ ដើម្បីកុំឲ្យប្រជាជន មានគំនិតថា គ្រាន់តែថៃបិទ បន្លែឡើងថ្លៃ»៕
ខាងក្រោមនេះ ជាការលើកឡើងទាំងស្រុង របស់លោកស្រី ឈិន ចំរើន៖