(ភ្នំពេញ)៖ លោកស្រី ឈិន ចំរើន ប្រធានក្រុមហ៊ុន PGL Import Export បានកត់សម្គាល់ថា ក្នុងស្ថានភាពដែលកម្ពុជា បិទការនាំចូលទំនិញពីថៃ មានអ្នកកលក់មួយចំនួនតូច បានឆ្លៀតឱកាសដំឡើងថ្លៃ ដូច្នេះហើយលោកស្រី អំពាវនាវដល់អ្នកឆ្លៀតឱកាស សូមកុំដំឡើងថ្លៃលើផលិតផល បើសិនជាខ្មែរជួយខ្មែរពិតប្រាកដ។

លោកស្រីបន្ថែមថា តាមការស្រាវជ្រាវ មានអ្នកលក់មួយចំនួន ដូចជាលក់សាច់ជ្រូក បន្លែ ត្រី សាច់ បានឆ្លៀតឱកាសដំឡើងថ្លៃ។ ជាក់ស្តែងតម្លៃសាច់ជ្រូកនៅកន្លែងខ្លះ កន្លងមកមួយគីឡូត្រឹមតែ១៣០០០រៀលប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្នបានឡើង១៨០០០រៀល។

លោកស្រីលើកឡើងថា អ្នកលក់មួយចំនួន មិនគួរណាឆ្លៀតឱកាស ក្នុងស្ថានភាពបែបនេះនោះទេ បើសិនជាខ្មែរជួយខ្មែរពិតប្រាកដ សូមរក្សាតម្លៃដើម ហើយថាតើអ្នក ចង់ជាប់ឈ្មោះជាអ្នកឆ្លៀតឱកាស ឬក៏ជាប់ឈ្មោះជាខ្មែរជួយខ្មែរ?

លោកស្រី ឈិន ចំរើន លើកឡើងបែបនេះ ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS ពិភាក្សាលើប្រធានបទ៖ «ដំណោះស្រាយបញ្ហាកសិផល ក្នុងគ្រាដែលមានវិវាទព្រំដែនកម្ពុជា-ថៃ»

សូមស្តាប់ការលើកឡើងបន្ថែមរបស់ លោកស្រី ឈិន ចំរើន៖