(ភ្នំពេញ)៖ ឧត្តមសេនីយ៍ទោ សុខ នីត្យា ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ប្រុងប្រយ័ត្នចំពោះការទិញលក់ ឬខ្ចីគណនីធនាគារ ដែលអាចទោសទណ្ឌ បើមានបទល្មើស។
ការអំពាវនាវរបស់ឧត្តមសេនីយ៍ទោ សុខ នីត្យា ធ្វើឡើងក្នុងកម្មវិធី CYBER SECURITY: ជជែកពីសន្តិសុខសាយប័រ លើប្រធានបទ៖ «ស្ថានភាពនៃការលួច គ្រប់គ្រងព័ត៌មានផ្ទាល់ខ្លួនតាមប្រព័ន្ធបច្ចេកវិទ្យា»។
ឧត្តមសេនីយ៍ទោ សុខ នីត្យា បានថ្លែងថា ដើម្បីជួយដល់អ្នករងគ្រោះដោយសារតែមានការលួច គណនីយើងត្រូវបែកចែកជា២ ក្នុងនោះមាន ការលួចយកគណនីបណ្ដាញសង្គម និងលួចយកគណនីធនាគារ។ ក្នុងនោះបើមានការលួចគណនីបណ្ដាញសង្គមយកទៅគ្រប់គ្រង ត្រូវជូនដំណឹងដល់អាជ្ញាធរឲ្យបានលឿន ក្នុងនោះនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នឹងព្យាយាមជួយយកមកវិញតាមលទ្ធភាពដែលអាចធ្វើទៅបាន។
ឧត្តមសេនីយ៍ទោបានបន្ដថា មួយទៀតការលួចយកគណនីធនាគារ មែនទែនទៅកម្រមានអ្នកលក់គណនីធនាគារបានណាស់ ប្រសិនបើម្ចាស់ខ្លួនមិនឲ្យលេខកូដធនាគារទៅកាន់អ្នកដទៃ ឬការទិញលក់ ឬខ្ចីគណនីធនាគារ។ ក្នុងនោះបើមានការយកគណនីយធនាគារទៅគ្រប់គ្រង នោះម្ចាស់ខ្លួនត្រូវយកអត្តសញ្ញាបណ្ណឲ្យធនាគារបើកឡើងវិញ ជាការស្រេច ប៉ុន្ដែបើគិតលើផ្លូវច្បាប់ គឺពាក់ព័ន្ធនឹងបទល្មើសព្រោះថា គេមិនអាចលួចចូលបានទេ មានតែប្រគល់ឲ្យគេប្រើប្រាស់ប៉ុណ្ណោ៕
សូមស្តាប់ការលើកឡើងរបស់ឧត្តមសេនីយ៍ទោ សុខ នីត្យា៖