និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ជូនដំណឹងអំពីគម្រោងអភិវឌ្ឍដីឡូត៍ចំនួន ៦កន្លែង ដែលកំពុងធ្វើអាជីវកម្មដោយគ្មានអាជ្ញាបណ្ណ

17-07-2025 12:13

(ភ្នំពេញ)៖ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ បានចេញសេចក្តីជូនដំណឹងអំពីគម្រោងអភិវឌ្ឍដីឡូត៍ចំនួន៦កន្លែង ដែលកំពុងធ្វើអាជីវកម្ម ដោយគ្មានអាជ្ញាបណ្ណ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ។ នេះបើតាមសេចក្តីជូនដំណឹង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥។

សេចក្តីជូនដំណឹង បានឲ្យដឹងថា ក្រុមហ៊ុន/គម្រោងអភិវឌ្ឍដីឡូត៍ចំនួន៦ បាននិងកំពុងធ្វើអាជីវកម្មអភិវឌ្ឍដីឡូត៍ ដោយគ្មានអាជ្ញាបណ្ណពីនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ មានឈ្មោះដូចខាងក្រោម៖

១៖ ដីឡូតិ៍ផ្សារអង្គផ្លូវ ៤១ មានទីតាំងនៅភូមិត្រពាំងកកោះ ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ

២៖ ធីអិលជីអាយ ថប លែន រៀល អ៊ីស្ទេត ឯ.ក គម្រោង «ថ័បលែននាំសំណាង» មានទីតាំងនៅភូមិសប់ង់ ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ

៣៖ ដីឡូតិ៍ អ៊ុំ ហ៊ីង មានទីតាំងនីភូមិច្រកកូវ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង

៤៖ ដីឡូតិ៍ សាមគ្គីមានជ័យ មានទីតាំងភូមិច្រកស្ដេច ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង

៥៖ អាណាចក្រ ហេរូមែន ប្រផីធី ឯ.ក គម្រោង «ដីឡូត៍អាណាចក្រ ហេរូមែន» មានទីតាំងនៅភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប

៦៖ ដីឡូតិ៍ ក្រុង រណបពាក់ស្នែង មានទីតាំងនៅភូមិតាត្រាវ ឃុំស្វាយចេក ស្រុកអង្គរធំ ខេត្តសៀមរាប៕

ខាងក្រោមនេះ ជាសេចក្តីជូនដំណឹង របស់និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ៖