Lee Wan ប្អូនប្រុសរបស់ Kim Tae Hee មានទំនាក់ទំនងស្នេហ៍ជាមួយគ្រូវាយកូនហ្គោលដ៏ល្បី
28-11-2018 11:58
(កូរ៉េ)៖ ប្រភពមួយបានបង្ហើបឲ្យដឹងថា តារាសម្តែង Lee Wan ដែលជាប្អូនប្រុសរបស់ Kim Tae Hee ភរិយា Rain និង Lee Bomi ដែលជាគ្រូបង្រៀនវាយកូនហ្គោលដ៏ល្បីម្នាក់ កំពុងមានទំនាក់ទំនងស្នេហា ហើយនៅថ្ងៃនេះពួកគេក៏បានអះអាងពីទំនាក់ទំនងស្នេហ៍នេះដែរ។
Lee Wan គឺជាតារាសម្តែងប្រុសម្នាក់ ដែលត្រូវបានគេស្គាល់តាមរយៈខ្សែភាពយន្តជាច្រើនដូចជា "My Fair Lady", "Stairway to Heaven", "Tree of Heaven", "Our Gapsoon" និងរឿងជាច្រើនទៀត។ មិនតែប៉ុណ្ណោះ Lee Wan បានបង្ហាញមុខនៅក្នុងកម្មវិធីជាច្រើនទៀតដូចជា "Cool Kiz on the Block", "Match Made in Heaven Return" និង "Law of the Jungle" ។ ចំណែក Lee Bomi គឺជាអ្នកវាយកូនហ្គោលដ៏ស្ទាត់ជំនាញ ដែលបច្ចុប្បន្នកំពុងលេងនៅក្នុងកម្មវិធី LPGA of Japan Tour ។
សម្រាប់ការលេងក្នុងកម្មវិធី LPGA of Korea Tour Lee Bomi ទទួលបានជ័យលាភីចំនួន ៤លើក ចាប់ពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១០។ នាងបានទទួលពានរង្វាន់ចំនួន១៩ នៅក្នុងកម្មវិធី LPGA of Japan Tour ចាប់តាំងពីឆ្នាំ២០១២។ បច្ចុប្បន្ន Lee Bomi ជាអ្នកគ្រប់គ្រងក្លឹបកីឡារបស់ YG។