(បរទេស)៖ លោក Tony ‘Nem’ Mitchell គឺជាបុរសម្នាក់ ដែលជាអ្នកគាំទ្រដ៏ស្មោះស្ម័គ្រម្នាក់ របស់រឿង Avengers។ ហើយលោកបាន​បំបែកកំណត់ត្រាឯកទកម្មពិភពលោក តាមរយៈការទស្សនារឿង Infinity War រហូតដល់ ១០៣ ដង នៅក្នុងរោងភាពយន្ត ដែលបានចាក់ផ្សាយ កាលពីឆ្នាំ ២០១៨ ដែលធ្វើឲ្យលោក ត្រូវបានគេអញ្ជើញឲ្យចូលរួមទស្សនាការសម្ដែងរឿង Endgameនៅកន្លែងថតរឿងផ្ទាល់។

អ្នកដឹកនាំរឿង Jeo និង Anthony Russo បានរកឃើញបុរសរូបនោះ ដែលតែងតែមើលរឿងរបស់ពួកគេជាប្រចាំ។ Nem ត្រូវបាន​អញ្ជើញឲ្យចូលរួមទស្សនារឿង Endgame ដែលរូបគាត់ បានទស្សនាការសម្ដែងដោយផ្ទាល់ នូវខ្សែភាពយន្តភាគចុងក្រោយ។

ចំពោះការចំណាយថវិកាក្នុងការទស្សនា Nem បានឲ្យដឹងថា ខ្លួនមិនបានគិតឲ្យច្បាស់លាស់នៅឡើយទេ ប៉ុន្តែតាមការប៉ានស្មានអស់ប្រហែល ជិត ២០០០ ដុល្លារសហរដ្ឋអាមេរិក គិតទាំងថ្លៃសំបុត្រកុនចូលទស្សនា និង ចំណីអាហារដែលលោក បានទិញចូលទៅមើលនៅរោងកុន។

Anthony Russo បានអញ្ជើញលោក Nem និង ក្រុមគ្រួសាររបស់លោក ក្នុងនាមជាភ្ញៀវពិសេស ឲ្យចូលទស្សនាផ្ទាល់កន្លែងថត Endgame សកម្មភាពថតខ្សែភាពយន្ត និង ឈុតឆាករបស់ខ្សែភាពយន្ត Avengers៕