(ភ្នំពេញ)៖ ​មួយរយៈចុងក្រោយនេះ ទស្សនិកជនអ្នកគាំទ្រ បានផ្ទុះជាចម្ងល់ជាច្រើនពាក់ព័ន្ធ ទៅនឹងពិធីការិនីល្បីឈ្មោះ ​អ្នក​នាង កែវ ចាន់​និមល ដៃគូ​​ដ៏​ស័ក្តិសមជាមួយ លោក ជា វិបុល ក្រោយអ្នកទាំងពីរហាក់បាត់វត្តមាន​ចាប់​ដៃគូ ហើយ​ក៏​លែង​ឃើញ​បង្ហាញ​វត្តមាន ​និយាយ​ក្នុង​កម្មវិធី​ជា​ច្រើនជាមួយគ្នា ដោយសារតែលេចឮនូវរឿងអាស្រូវស្នេហាជាមួយគ្នា។ ចុងក្រោយនេះ គឺឃើញមាន​តែ លោក ជា វិបុល ចាប់ដៃគូ​ថ្មីជាមួយ​ពិធីការិនី ថន ល​ក្ខិ​ណា​, ប៉ែន ស្រី​ពេជ្រ ឬ​ភរិយារបស់លោក គឺអ្នក​នាង គង់ សុ​ជាតិ​ តែប៉ុណ្ណោះ។

យោងតាមប្រភព​មួយ ដែលជិតស្និទ្ធនឹង អ្នកនាង កែវ ចាន់និមល ​បាន​លើក​ឡើង​ថា មូលហេតុ​ដែល​នាងបាត់​វត្តមាន​ ពី​កម្មវិធី​ល្បី​ៗ​នៅ​ទូរទស្សន៍​ហង្ស​មាស អាច​នឹង​មានរឿង​មួយ​ចំនួន​ពាក់ព័ន្ធ​ជាមួយលោក ជា វិបុល​ ដោយសារកន្លងមកអ្នកទាំងពីរ ធ្លាប់មានរឿងអាស្រូវស្នេហាជាមួយគ្នា ហើយក៏ធ្លាប់មានឱកាសចេញទៅសម្ដែង នៅតាមខេត្តជាមួយគ្នា ជាច្រើនផងដែរ។

ចំណងមិត្តភាព បង្កើតជាចំណងស្នេហាបែបនេះធ្វើឲ្យ អ្នក​នាង គង់ សុ​ជាតិ ដែលត្រូវជាភរិយា ក៏​ចាប់ផ្តើម​យកចិត្តទុកដាក់​ ចំពោះ​ចំណុច​នេះ ព្រោះកន្លងមកមុន​ពេលដែល​អ្នកនាង គង់ សុ​ជាតិ មក​បំពេញការងាររួម​ទ្រនំ​ជាមួយ​​ស្វាមី ពោល​គឺ​រយៈពេលជិត​២​ឆ្នាំ​មុន ទំនាក់ទំនង​រវាង​ពិធីការិនី កែវ ចាន់​និមល និង​ពិធីករ លោក ជា វិបុល ធ្លាប់​លេចរឿងអាស្រូវ​ស្នេហាជាមួយគ្នា​ ប៉ុន្តែ​ភ្លាម​ៗ​ពួក​គេ​ទាំង​២ បាន​ច្រានចោល​ដំណឹងដ៏រ​ស៊ើប​នេះ​។ មូលហេតុ​ធំ គឺម្ខាង​ៗ​សុទ្ធតែ​មាន​ប្តី មាន​ប្រពន្ធ​រៀង​ៗ​ខ្លួន ហើយ​ពេល​នោះ កែវ ចាន់​និមល ក៏​ខឹងសម្បារ​ព័ត៌មាន​ដែល​បាន​ចេញផ្សាយ​នោះ​ទៀត​ផង​។

មក​ដល់​ពេល​នេះ នៅ​​​សុខ​ៗ​ស្រាប់តែបាត់វត្តមាន កែវ ចាន់​និមល ចាប់ដៃគ្នាជាមួយលោក ជា វិបុល ដែលឃើញជំនួសដោយ អ្នកនាង គង់ សុ​ជាតិ ​វិញ។ ជាមួយគ្នានេះក៏មានដំណឹង​ល្ហិ​ច​ល្ហៀ​ង​មកថា ពិធីការិនី កែវ ចាន់និមល ដោយសារតែផ្ទុះរឿងអាស្រូវស្នេហាម្ដងជាពីរដង ជាមួយលោក ជា វិបុល ទើបជាហេតុ ធ្វើឲ្យនាងបាត់បង់​កម្មវិធី​ធំ​ៗ ជា​ពិសេស​លេច​ឮ​ថា និមល ចេញ​ទៅ​អា​មេ​រិ​កមួយ​រយៈ ដើម្បី​បំបាត់​អារម្មណ៍​តប់ប្រមល់ថែមទៀតផង​៕