(សៀមរាប)៖ ក្រុមការងារសម្អាតរុក្ខជាតិលើប្រាសាទ នៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា បានចុះសម្អាតរុក្ខជាតិនៅប្រាសាទបាលិលេយ្យ នៅក្នុងអតីតរាជធានីក្រុងអង្គរធំ។
លោក ងិន ធី ប្រធានក្រុមការងារសម្អាត បានឱ្យដឹងថា រុក្ខជាតិដែលសម្បូរនារដូវវស្សានេះមានប្រភេទ រុក្ខជាតិស្មៅ និងរុក្ខជាតិធំៗ។ លោកបន្តថា ប្រភេទស្មៅ ឬរុក្ខជាតិតូចៗមិនប៉ះពាល់ដល់ថ្មប្រាសាទទេ តែប្រសិនទុកវាអោយដុះរៀងស្ដុកនោះវានឹងធ្វើឱ្យបាត់បង់សោភ័ណភាពប្រាសាទបាន។
នៅក្នុងខែវស្សានេះទាំងរុក្ខជាតិស្មៅ និងរុក្ខជាតិដើមឈើធំៗវាដុះលឿនខុសពីធម្មតា។ លោក ងិន ធី បញ្ជាក់ថា ប្រសិនបើយើងសម្អាតវាបានស្អាត វាក្រដុះវិញដែរ។ ទាក់ទងនឹងផែនការសម្អាតវិញ ខែវស្សានេះមានភាពមមាញឹកជាងខែប្រាំង។
លោកបញ្ជាក់ថា ខែវស្សាគឺប្រាសាទមួយវិលជុំក្នុង ពេលមួយខែ តែសម្រាប់ខែប្រាំងអាចមួយខែកន្លះឯណោះទើបចូលសម្អាតម្ដងទៀត៕