(ភ្នំពេញ)៖ ក្នុងទិវាចម្រើនជន្មាយុដ៏ឧត្តុង្គឧត្តម ប្រកបដោយមហានក្ខត្តឫក្សវិសេសវិសាល នាថ្ងៃចន្ទ ១២រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៨
ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ង៉ែត នរិន្ទ្រ និងនាយទាហាន នាយទាហានរង ពលទាហាន នៃនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ សូមលំឱនកាយគោរពជូន នូវសព្ទសាធុការពរជ័យ បវរសួស្តី សិរីវឌ្ឍនា វិបុលសុខ មហាប្រសើរជូនសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិ ក្នុងគម្រប់ខួប៧២ ឈានចូល៧៣ឆ្នាំ សូមមានសុខភាពល្អបរិបូរ កម្លាំងមាំមួន បញ្ញាញាណឈ្លាសវៃ និងមានអាយុយឺនយូរ ដើម្បីបន្តដំណើរជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កសាង និងអភិវឌ្ឃន៍នាវាកម្ពុជា កាន់តែរុងរឿងឡើង សម្រាប់ប្រជាពលរដ្ឋខ្មែរទាំងមូល។
ក្នុងឱកាសដ៏ប្រសើរថ្លៃថ្លានេះ យើងខ្ញុំ សូមបួងសួងដល់តេជបារមី នៃវត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក ទេវតារក្សាព្រះរាជាណាចក្រកម្ពុជា សូមជួយអភិបាលគ្រងរក្សា ប្រោះព្រំប្រសិទ្ធពរ បវរមហាប្រសើរជូន សម្ដេចពិជ័យសេនា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារទាំងមូលជាទីស្រឡាញ់ សូមបានប្រកបដោយព្រះពុទ្ធពរ និងពរទាំង៥ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈកុំបីឃ្លៀងឃ្លាតឡើយ៕