(ភ្នំពេញ)៖ សមាគមប្រជាពលរដ្ឋខ្មែរក្រោមនៅកម្ពុជា មានលោក សឿង សុធានី ជាប្រធាន និងជាតំណាងឱ្យពលរដ្ឋខ្មែរក្រោមកំពុង​រស់​នៅក្នុងប្រទេសកម្ពុជា សម្តែងនូវអំណរសាទរឥតឧបមាគោរព​ជូននូវសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហា​ប្រសើរគ្រប់ប្រការជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​​ព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់​ព្រះមហា​ក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមបានសមប្រកបដោយសុខភាពល្អបរិបូរណ៍ កាយពលរឹងមាំខ្លាំងក្លា បញ្ញាញាណភ្លឺថ្លាត្រចះត្រចង់ ជន្មាយុយឺន​យូរ និងចាកផុតពីរោគាព្យាធិនានាជាអង្វែងតរៀងទៅ។

ឆ្លៀតក្នុងឱកាសដ៏មង្គលាភិរម្យឧត្ដុង្គឧត្ដមប្រសើរថ្លៃថ្លានេះ លោក សឿង សុធានី ព្រមទាំងសមាជិក សមាជិកាសមាគម ក៏ដូចជាពលរដ្ឋខ្មែរក្រោមរស់នៅកម្ពុជា គោរពសម្ដែងនូវកតញ្ញូតាធម៌
និងកតវេទិតាធម៌យ៉ាងស្មោះស្ម័គ្រ ប្រកបដោយមនោ​សញ្ចេតនា​គោ​រព​ស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត ជូនចំពោះសម្តេចអគ្គមហា​សេនា​បតី​តេជោ ដែលកាលនៅជានាយករដ្ឋមន្ត្រី បានខិតខំប្រឹងប្រែង​យកអស់​ពីកម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី និងបទពិសោធប្រកបដោយគតិ​បណ្ឌិត​ដ៏ឈ្លាសវៃឧត្តុង្គឧត្តម ក្នុងការដឹកនាំនាវាកម្ពុជាទទួល បាន​នូវសុខសន្តិភាពពេញលេញលើផ្ទៃប្រទេស ស្តារ និងអភិវឌ្ឍ​ប្រទេស​ពី​គំនរផេះផង់ ធានាបានឯកភាពជាតិ បូរណភាពទឹកដី ស្ថិរភាព​នយោ​បាយ សន្តិសុខសង្គម និងសណ្តាប់ធ្នាប់សាធារណៈ លើក​កម្ពស់​សេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រ និងមានការអភិវឌ្ឍ​រីកចម្រើន​លើគ្រប់វិស័យ ព្រមទាំងការថែរក្សាសុខសន្តិភាពឱ្យបានស្ថិតស្ថេរ​គង់វង្ស សំដៅ​លើកកម្ពស់កិត្យានុភាពជាតិ ឱ្យទទួលបានលទ្ធផល​ផ្លែផ្កាជាប្រវត្តិ​សាស្ត្រ គឺសុទ្ធតែជាសមិទ្ធផលដ៏ធំធេង ដែលកើត​ចេញ​ពី​មគ្គុទ្ទេសក៍​ដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងជាទីមោទនៈ​បំផុតរបស់សម្តេចអគ្គមហាសនាបតីតេជោ ជាពិសេសក្នុងការបន្ត​ដឹក​​នាំស្ថាប័ន​ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ឱ្យសម្រេចបាន​ស្នាដៃដ៏​ត្រចះ​ត្រចង់ថ្មីៗជាច្រើនថែមទៀត ក្រោមម្លប់នៃសន្តិភាព។ ជាពិសេសជាងនេះទៅទៀតសម្ដេចតែងតែគិតគូរដល់សុខទុក្ខដល់ប្រជាពលរដ្ឋខ្មែរក្រោម ដែលរស់នៅកម្ពុជា ក៏ដូចជាមានមនោ​សញ្ចេតនាយ៉ាងជ្រាលជ្រៅដល់បងប្អូនខ្មែរក្រោមដែលរស់លើទឹកដីខ្មែរក្រោម។

លោក សឿង សុធានី ព្រមទាំងសមាជិក សមាជិកាសមាគម សូមលើកហត្ថបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក គុណ​បុណ្យព្រះ រតនត្រ័យ គុណកែវទាំងបី បុណ្យបារមីដែលថែរក្សាប្រាង្គ​ប្រា​សាទអង្គរ ជាពិសេសទេវតាថែរក្សាឆ្នាំថ្មី ឆ្នាំ ម្សាញ់ សប្តស័ក ព្រះនាម គោរាគៈទេវី សូមតាមជួយថែរក្សាការពារ អភិបាល ប្រោះព្រំ​នូវ​សព្ទសាធុការពរជ័យគ្រប់ប្រការ សូមសម្ដេចអគ្គមហាសនាបតី​តេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារជាទី​ស្រឡាញ់ បានសមប្រកបដោយពុទ្ធពរ និងពរដ៏ប្រសើរថ្លៃថ្លាទាំង៤​ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀង​ឃ្លាតឡើយ៕