(ភ្នំពេញ)៖ ថ្នាក់ដឹកនាំ សមាជិក សមាជិកាមិត្តសមាគមខ្មែរកម្ពុជាក្រោម បានផ្ញើសារលិខិតជូនពរសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។
ក្នុងសារលិខិតជូនពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ថ្នាក់ដឹកនាំ សមាជិក សមាជិកា មិត្តសមាគមខ្មែរកម្ពុជាក្រោម សូមប្រសិទ្ធពរជ័យជូនចំពោះសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានប្រកបនូវសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន រួចចាកផុតពីរោគាព្យាធិនានា បញ្ញាក្លៀវក្លា និងជន្មាយុយឺនយូរ ដើម្បីបន្តដឹកនាំកម្ពុជា ឱ្យមានសុខសន្តិភាព ស្ថិរភាពនយោបាយ និងសេដ្ចកិច្ចរីកចម្រើនឥតឈប់ឈរ។
ថ្នាក់ដឹកនាំ សមាជិក សមាជិកា មិត្តសមាគមខ្មែរកម្ពុជាក្រោម ក៏សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ ទេវតាថែរក្សាមនុស្សលោក និងវត្ថុស័ក្តិសិទ្ធិទាំងឡាយ តាមអភិបាលប្រោះព្រំសព្ទសាធុការពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសើរជូនចំពោះសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា បុត្រី និងចៅៗ បានសមប្រកបដោយពុទ្ធពរទាំង៤ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕